ផ្ទុះការអន់ចិត្តពេញ Twitter ក្រោយអ្នកចាត់ការ Concert របស់ Jackson នៅថៃ ប្រកាសមិនឱ្យអ្នកគាំទ្រធ្វើរឿងនេះ
នៅថ្ងៃទី ២៥ -២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះតារាចម្រៀងប្រុស K-Pop ដ៏ល្បីឈ្មោះប្រចាំក្រុម Got 7 លោក Jackson Wang នឹងមានការប្រគំតន្រ្តីដ៏ធំលើកដំបូងរបស់លោកដែលមានឈ្មោះថា (JACKSON WANG MAGIC MAN WORLD TOUR 2022 BANGKOK ) ដោយរៀបចំនៅក្នុងប្រទេសថៃ។
ខណៈនេះ កំពូលតារាប្រុស Jackson ក៏បានធ្វើដំណើរទៅដល់ប្រទេសថៃហើយដែរ ដើម្បីត្រៀមខ្លួនបើកឆាកការប្រគំតន្ត្រីរបស់ខ្លួននាថ្ងៃស្អែកនេះ។ ក្នុងនោះដែរ គេឃើញថា នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ នៅលើបណ្ដាញសង្គម Twitter ស្របពេលដែលមហាជនមួយចំនួន បានសម្ដែងក្តីមិនពេញចិត្តប ន្ទាប់ពី អ្នកចាត់ការ Concert របស់តារាប្រុស Jackson បានចេញមកប្រកាសមិនឱ្យអ្នកគាំទ្រយក Light stick និង Light Banner ផ្សេងៗចូលក្នុងកម្មវិធី។
មូលហេតុដែលកម្មវិធីមិនអនុញ្ញាតឱ្យយកចូល ក៏ព្រោះតែ តារាប្រុស Jackson បានត្រៀមចំ Finger Light ថ្មីសម្រាប់ធ្វើជាកាដូជូនបណ្ដាអ្នកគាំទ្ររបស់ខ្លួនរួចហើយ។ ងាកមកកាន់អ្នកគាំទ្រវិញ អ្នកខ្លះហាក់សម្ដែងក្ដីមិនពេញចិត្ត ព្រោះការហាមមិនឱ្យយក Light Stick ផ្សេងៗចូលដូច្នេះ មានន័យថាសូម្បីតែ Light Stick ក្រុម Got 7 ក៏មិនអាចយកចូលបានដែរ ដែលជាហេតុអ្នកគាំទ្រក្រុម Got 7 មួយចំនួនយល់ថា ជាការមិនសូវសមហេតុផល។
មតិរបស់អ្នកគាំទ្រខ្លះបានលើកឡើងថា Light Stick របស់ Got 7 និង Ahgase ពួកគេតែងប្រើជាការគាំទ្រមករហូត តែបែរជាការប្រគំតន្ត្រីរបស់ Jackson នាលើកនេះ បែរមិនឱ្យពួកគេយកចូល ពិតមានអារម្មណ៍ថាអន់ចិត្ត តែយ៉ាងណាក៏ពួកគេ នៅតែធ្វើតាមកម្មវិធីតម្រូវដូចគ្នា៕