
(វីដេអូ) ស្រណោះណាស់! ដល់ខ្មែរភ្លាម ខាត់ ស្រីរង យំសស្រាក់នៅព្រលានយន្តហោះ
ទីបំផុត ខាត់ ស្រីវង បានធ្វើដំណើរមកដល់ទឹកដីប្រទេសកម្ពុជាហើយនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ដើម្បីចូលរួមពិធីបុណ្យ ៧ ថ្ងៃរបស់លោក ខាត់ ចំរើន ដែលត្រូវជាបងប្រុសបង្កើតរបស់អ្នកនាង ដោយកម្មវិធីបុណ្យ ៧ ថ្ងៃនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៦ ខែវិច្ឆិកា ខាងមុខ។
រឿងដែលគួរឱ្យស្រណោះស្រណោកបំផុតនោះ គ្រាន់តែធ្វើដំណើរមកដល់ទឹកដីកំណើតឃើញបងប្អូនដែលមករង់ចាំទទួលខ្លួនភ្លាម ខាត់ ស្រីវង ស្រាប់តែក្ដុកក្ដួលទប់ទឹកភ្នែកមិនជាប់យំសស្រាក់ឱបគ្នានៅព្រលានយន្តហោះដោយក្ដីអាឡោះអាល័យ។
ទិដ្ឋភាពយំឱបគ្នារបស់បងប្អូនត្រកូលខាត់នៅព្រលានយន្តហោះ ក្នុងអំឡុងពេលកាន់មរណទុក្ខដ៏ក្រៀមក្រំនៃការបាត់បង់វត្តមានលោក ខាត់ ចំរើន ដែលជាសមាជិកដ៏សំខាន់នៅក្នុងគ្រួសារ បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ហាក់ក្ដុកក្ដួលរំជួលចិត្តតាមពួកគេ៕