ឃើញកំពូលតារាស្រី Aff និង Nune បានជួបគ្នាបង្ហាញភាពស្និទ្ធស្នាល អ្នកគាំទ្របន់សុំបែបនេះព្រោងព្រាត
កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍មួយពីមហាជនអ្នកគាំទ្រ បន្ទាប់ពីបានឃើញកំពូលតារាសម្ដែងស្រីជួរមុខប្រចាំប្រទេសថៃពីររូប Aff Taksaorn និង Nune Woranuch បានជួបគ្នានៅស្ទូឌីយោមួយកន្លែង។ ក្នុងជំនួបយូរៗម្តងនេះដែរ គេក៏បានឃើញកំពូលតារាស្រីទាំងពីរថតរូបបង្ហាញភាពស្និទ្ធស្នាលបង្ហោះលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមផងដែរ។
ប្រិយមិត្តច្បាស់បានដឹងរួចមកហើយថា តារាស្រី Aff និង Nune សុទ្ធតែកំពូលតារាដ៏មានប្រជាប្រិយភាពដូចគ្នា ប៉ុន្តែកន្លងមកគេពុំធ្លាប់បានឃើញអ្នកទាំងពីរមានឱកាសបានសម្ដែងរួមគ្នាម្តងណាសោះឡើយ។ យ៉ាងណាមិញ បន្ទាប់ពីបានឃើញរូបភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរនោះរួច ស្រាប់តែមានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិក្រោមការបង្ហោះ ដោយបានសំណូមពរឱ្យតារាស្រីទាំងពីរមានឱកាសសម្ដែងរួមគ្នាក្នុងរឿងណាមួយនាពេលខាងមុននេះ ព្រោះពួកគេចង់ឃើញការសម្តែងរបស់អ្នកទាំងប៉ះគ្នាម្តងណាស់។
គួរឱ្យដឹងដែរថា សម្រាប់ Aff និង Nune បច្ចុប្បន្នមានអាយុ ៤២ ឆ្នាំហើយ ហើយបើនិយាយពីរូបសម្រស់វិញ ពួកនាងនៅតែស្រស់ស្អាត និង នៅតែជាចំណាប់អារម្មណ៍មហាជនដដែល។ ជាមួយនឹងរូបសម្រស់ និង ការទាក់ទាញទាំងនោះ បានធ្វើឱ្យកំពូលតារាស្រីទាំងពីរទទួលការងារជាច្រើនស្ទើរគ្មានថ្ងៃសម្រាក។ តួយ៉ាងនាឆ្នាំ ២០២៣ ខាងមុខនេះ តារាស្រីទាំងពីរត្រៀមមានរឿងចាក់បញ្ចាំងរៀងៗខ្លួនក្នុងស្ថានីយទូរទស្សន៍ GMMTV៕