
ខួបស្នេហ៍ ៥ ឆ្នាំ Mai និង Ter ស្លៀកឈុតស រាំលើឆ្នេរខ្សាច់ជាមួយគ្នា ដូចក្នុងថ្ងៃរៀបការ
បើនិយាយពីគូស្នេហ៍កំពូលតារាសម្ដែងប្រុសស្រី Ter Chantavit និង Mai Davikah មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ ព្រោះតែអ្នកទាំងពីរសុទ្ធសឹងជាតារាល្បីឈ្មោះមានប្រជាប្រិយភាព ជាពិសេសម្នាក់ៗមានរូបសម្ផស្សស្រស់ស្អាត សង្ហា និងមានសមត្ថភាពគួរឱ្យស្ងើចសរសើរ។
កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ តារាប្រុសស្រីគូនេះបានដឹកដៃគ្នាទៅកម្សាន្តនៅឯសមុទ្រ ដើម្បីឆ្លងខួបស្នេហ៍គម្រប់ ៥ ឆ្នាំ ដោយមានការរាំកម្សាន្ដនៅលើឆ្នេរសមុទ្រដើម្បីជាការអបអរផងដែរ។ បើទោះបីជាមើលទៅមិនមានកម្មវិធីធំដុំ ប៉ុន្ដែទង្វើ និងកាយវិកា ព្រមទាំងក្ដីស្រឡាញ់ដែលអ្នកទាំងពីរផ្ដល់ឱ្យគ្នាហាក់មានន័យ និង រ៉ូមេនទិកជាខ្លាំង។
ក្រៅពីនេះ Mai និង Ter ក៏បានបង្ហោះរូបភាពគូស្នេហ៍នៅលើគណនី IG ជាមួយ Hastag ថា #tmanv ដែលមានន័យពាក្យពេញថា Ter-Mai Anniversary។ ឃើញបែបនេះ អ្នកគាំទ្រជាច្រើនក៏បានចូលរួមបញ្ចេញមតិអបអរសាទរ និងរីករាយដែលឃើញគូស្នេហ៍មួយគូនេះហាក់កាន់តែស្រឡាញ់គ្នាឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕