BLACKPINK ផ្អើលបើកភ្នែកធំៗ ក្រោយឃើញស្រីស្អាតម្នាក់ សាក់ឈ្មោះ Jennie ជាប់ខ្លួន
ក្រោយពីការត្រលប់មកវិញជាមួយនឹងអាល់ប៊ុមថ្មីរួចមក ថ្មីៗនេះ ក្រុមចម្រៀងនារីដ៏ល្បី BLACKPINK បានកំពុងតែមមាញឹកម្តងទៀតហើយ ក្នុងការដើរធ្វើការប្រគំតន្រ្តីប្រចាំឆ្នាំ នៅតាមប្រទេសនានាជាច្រើននៅលើពិភពលោក។
ក្នុងនោះ ការប្រគំតន្រ្តីទាំងនេះ បានធ្វើឱ្យសមាជិក BLACKPINK ទាំងអស់ បានសំណេះសំណាល នឹងកាន់តែស្និទ្ធស្នាលជាមួយអ្នកគាំទ្រតែម្តង ឯអ្នកគាំទ្រខ្លះវិញ ក៏សប្បាយចិត្តមិនស្ទើរ ព្រោះបានឆ្លើយឆ្លងជាមួយតារាសំណព្វចិត្ត ក្រោយបញ្ចប់ការប្រគំតន្រ្តីនោះឯង។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ វីដេអូមួយរបស់អ្នកគាំទ្រម្នាក់ ដែលបានសំណេះសំណាលជាមួយនឹងសមាជិក BLACKPINK កំពុងតែផ្ទុះការចែកចាយនៅគ្រប់បណ្តាញសង្គម ព្រោះនាងបានធ្វើឱ្យពួកគេភ្ញាក់ផ្អើលខ្លាំង ដោយបានគ្រាន់តែបង្ហាញរឿងមួយទៅពួកគេ។
ក្នុងវីដេអូនោះ ខណៈសមាជិក BLACKPINK ចុះពីលើឆាក អ្នកគាំទ្ររូបនេះ បានថតវីដេអូផ្ទាល់ ព្រមទាំងបានហៅឈ្មោះ Jennie ហើយក្រោយពីនាងបានងាកមក ស្រាប់តែគេប្រាប់នាងថា គេបានសាក់ឈ្មោះរបស់នាងជាភាសាកូរ៉េនៅជាប់ខ្លួន។
ក្នុងនោះ ទំនងជា Jennie បានឃើញរូបសាក់ មើលទៅនាងពិតជាភ្ញាក់ផ្អើលមិនតិចនោះទេ ចំណែកសមាជិកផ្សេងៗទៀត ក៏នាំគ្នាងាកមក ហើយក៏បានភ្ញាក់ផ្អើលមិនចាញ់គ្នានោះដែរ។
យ៉ាងណាមិញ ក្រោយមក អ្នកគាំទ្រម្នាក់នេះ ក៏បានទម្លាយរូបសាក់របស់ខ្លួនឱ្យមហាជនបានឃើញ ដោយវាបានស្ថិតនៅឆ្អឹងជំនីខាងស្តាំរបស់នាង។ ដោយឡែក មហាជនអ្នកគាំទ្រផ្សេងៗក៏ភ្ញាក់ផ្អើលដូចគ្នាដែរ ពេលមានអ្នកស្រឡាញ់ Jennie ខ្លាំងដល់ថ្នាក់នេះឡើយ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖