ធ្លាប់ធ្វើឱ្យអ្នកគាំទ្រសើចក្អាកក្អាយ អ៊ីណូ បែរថាខ្លួនកំពុងមានបញ្ហាគួរឱ្យបារម្ភនេះ
មហាជននិយមតាមដានជីវិតការងារ និង ឯកជនរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ ច្បាស់ជាបានជ្រាបហើយថា លោកគឺជាតារាចម្រៀងមួយរូបរមែងបង្កើតបរិយាកាសរីករាយដល់អ្នកគាំទ្រ និង មិត្តសិល្បករតាមរយៈបទចម្រៀង ការរាំ និង ការសម្តែងរបស់លោកជាដើម។
យ៉ាងណាស្រាប់តែនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២២ លោក អ៊ីណូ បានបង្ហោះសារធ្វើឱ្យអ្នកគាំទ្រមានការបារម្ភយ៉ាងខ្លាំង ដោយលោកបានលើកឡើងថាខ្លួនកំពុងមានបញ្ហាបាក់ទឹកចិត្ត។
សារនោះ លោក អ៊ីណូ បានរៀបរាប់ថា៖ «បាក់ទឹកចិត្ត ពេលណាចប់មើលទៅ? នៅសុខស្រួល សុខៗមិនចង់ទេ ពូណូ ឯងនេះ»។ ភ្លាមៗនោះ ក្រោយពីឃើញសារយ៉ាងនេះហើយ លោក អ៊ីណូ ក៏ត្រូវបានមហាជនចូលទៅបញ្ចេញមតិសួរនាំ និង លើកទឹកចិត្តដល់លោកជាច្រើន បើទោះជាមិនបានដឹងថា លោក អ៊ីណូ កំពុងតែជួបនឹងរឿងរ៉ាវអ្វីរហូតធ្វើឱ្យលោកបាក់ទឹកចិត្តក៏ដោយ៕