សោកសៅបំផុត! ពពោះ ៨ ខែ ត្រូវសម្រាលខែក្រោយនេះហើយ បែរត្រូវស្លា.ប់ក្នុងហេតុការណ៍ជាមួយសិស្ស ៣៨ នាក់
កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ហេតុការណ៍មិនគួរឱ្យភ្ញាក់ផ្អើលមិននឹកស្មានមួយនៅប្រទេសថៃ បានច្របាច់បេះដូងមហាជនឱ្យសោកស្រណោះអាណិតខ្លោចចិត្ត ដោយមានបុរសម្នាក់បានសម្រុកទៅបាញ់រះនៅក្នុងសាលារៀនមួយកន្លែង ធ្វើឱ្យកូនសិស្ស និងគ្រូៗដេកស្លាប់តម្រៀបគ្នាយ៉ាងគួរសោកសៅជាទីបំផុត។
ក្នុងនោះ បើតាមព័ត៌មានបានឱ្យដឹងថា បុរសជាខ្មាន់កាំភ្លើងរូបនេះ អាយុ ៣៤ ឆ្នាំ គឺជាអតីតមន្រ្តីប៉ូលិសមួយរូប ដែលទើបតែត្រូវគេបណ្តេញចេញពីការងារ។ បន្ទាប់ពីបានប្រព្រឹត្តសកម្មភាពបាញ់រះយ៉ាងឃោរឃៅទៅលើក្មេងៗ និងគ្រូរួចមក បុរសរូបនេះនេះ ក៏ថែមទាំងត្រលប់ទៅផ្ទះ រួចបាញ់សម្លាប់ប្រពន្ធកូនរបស់ខ្លួន ហើយចុងក្រោយក៏ផ្តាច់ជីវិតខ្លួនឯងថែមទៀតផង។
យ៉ាងណាមិញ មកទល់ពេលនេះ ប៉ូលិសពាក់ព័ន្ធជាច្រើន បានខ្វែងដៃខ្វែងជើងចាត់ចែងរៀបចំកំណត់អត្តសញ្ញាណអ្នកស្លាប់ និង របួស ក៏ដូចជារៀបបញ្ជូនសពឱ្យទៅឱ្យសាច់ញាតិជនរងគ្រោះផងដែរ ហើយក្នុងនោះ គេបានឱ្យដឹងថា អ្នកស្លាប់ទាំងអស់ គឺកើនឡើងរហូតដល់ ៣៩ នាក់ទៅហើយ បើគិតទាំងការស្លាប់នៅកន្លែងកើតហេតុ និងស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ដោយឡែក ក្រៅពីខ្លោចចិត្តជាមួយការបាត់បង់ក្មេងតូចៗហើយនោះ អ្វីដែលរឹតតែធ្វើឱ្យមហាជនកាន់តែស្រណោះអណោចអធ័មទៀតនោះ ក្នុងចំណោមលោកគ្រូអ្នកគ្រូ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នោះ គឺមានអ្នកគ្រូវ័យ ២៦ ឆ្នាំម្នាក់ ដែលមានផ្ទៃពោះ ៨ ខែទៀតផង ពោលគឺ ត្រៀមសម្រាលកូន នាខែក្រោយនេះឯង។
ក្នុងនោះ ស្វាមីរបស់អ្នកគ្រូរូបនេះ ទប់ទឹកភ្នែកមិនបាននោះទេ ហើយថែមទាំងពោលយ៉ាងស្រណោះទៀតថា ប្រពន្ធខ្លួននឹងសម្រាលខែក្រោយនេះហើយ ហេតុអ្វីមកជួបរឿងបែបនេះ? ខ្លួននៅមិនទាំងបានឃើញមុខកូនប្រុសផងនោះ។ យ៉ាងណាមិញ មហាជនម្នាក់ៗ ពិតជាខ្លោចចិត្តសឹងស្រក់ភ្នែក តែក៏ធ្វើអ្វីមិនបានក្រៅពីបែរបន់សូមឱ្យវិញ្ញាណខ័ន្ធរបស់ជនរងគ្រោះទាំងអស់ បានទៅដល់កាន់សុគតិភព៕