ជា សុវណ្ណនរាហ៍ សារភាពថាក្នុងជីវិតគ្មានសំណាងបានជួបមនុស្សល្អ រហូតសន្យានឹងខ្លួនឯងរឿងមួយ
កន្លងមកប្រិយមិត្តបានស្គាល់តារាសម្ដែងប្រុសរូបសង្ហា ជា សុវណ្ណនរាហ៍ តាមរយៈការបង្ហាញខ្លួនក្នុងខ្សែភាពយន្តជាច្រើន មិនថាខ្សែភាពយន្តខ្នាតធំ ឬខ្សែភាពយន្តភាគឡើយ ដែលធ្វើឱ្យលោកក្លាយជាតារាប្រុសជួរមុខមួយរូបដែលទទួលបានការស្រឡាញ់គាំទ្រជាច្រើនពីទស្សនិកជន។
នៅក្នុងវិស័យសិល្បៈគេអាចនិយាយបានថា ជា សុវណ្ណនរាហ៍ គឺជាសិល្បករដ៏ជោគជ័យមានកេរ្ដិ៍ឈ្មោះល្បីមួយរូប ប៉ុន្ដែក្រឡេកទៅមើលជីវិតក្រៅឆាកវិញ ថ្មីៗនេះ តារាសម្ដែងរូបសង្ហាខាងលើបែរសារភាពត្រង់ៗនៅលើបណ្ដាញសង្គមថា ក្នុងជីវិតលោកមិនសូវមានសំណាងបានជួបមនុស្សល្អៗទៅវិញ។
ជា សុវណ្ណនរាហ៍ បានរៀបរាប់ថា ៖ «និយាយត្រង់ខ្ញុំអត់សូវមានសំណាងជួបមនុស្សល្អទេ តែខ្ញុំសន្យាខ្លួនឯងនឹងធ្វើជាមនុស្សល្អដែលធ្វើឱ្យគេមានសំណាងបានជួបខ្ញុំ… »។ ពិតណាស់ដ្បិតថា តារាសម្ដែងសម្បូរដោយប្រជាប្រិយភាពខាងលើ ត្អូញត្អែរថាលោកមិនសូវមានសំណាងបានជួបមនុស្សល្អក្ដី ប៉ុន្ដែក្នុងនោះលោកបានសន្យាថា នឹងធ្វើឱ្យមនុស្សល្អ ដើម្បីឱ្យមនុស្សបានស្គាល់លោកមានសំណាង៕