អស់ស្ទះ! កៀកថ្ងៃសម្រាល តួនាង «Gangubai» ជប់លៀងជួបជុំបងប្អូនមួយអស់ដៃ
តារាសម្ដែងស្រីឥណ្ឌាដ៏ល្បី ដែលមហាជនកម្ពុជាស្គាល់ច្បាស់ជាតួនាង «Gangubai» នោះ ថ្មីៗនេះ ទើបតែវិលត្រឡប់ពីប្រទេសសិង្ហបុរី ក្រោយទទួលពានរង្វាន់នោះ បានធ្វើពិធីជប់លៀងសមាជិកថ្មីមុនថ្ងៃសម្រាល (Baby Shower) ជាមួយក្រុមគ្រួសារ និង មិត្តរួមអាជីពរបស់នាងមួយចំនួនធំ យ៉ាងសប្បាយរីករាយបំផុត។
កម្មវិធីជប់លៀង «Baby Shower» នេះដែរ គឺមានវត្តមានតារាល្បីៗក្នុងប្រទេសឥណ្ឌាចូលរួម រួមមាន តារាសម្ដែង Neetu Kapoor, Riddhima Kapoor, ឪពុករបស់តារាស្រី Alia, Mahesh Bhatt, អ្នកដឹកនាំរឿង Ayan Mukerji, Pooja Bhatt, Karisma Kapoor និងតារាល្បីៗជាច្រើនទៀត។
ដោយឡែកបើងាកទៅមើលតារាស្រី Alia Bhatt វិញ ទោះបីជាកំពុងពពោះជិតសម្រាលក៏ពិតមែន ប៉ុន្តែរូបសម្រស់របស់នាង ហាក់មិនប្រែប្រួលសោះឡើយ នៅតែស្រស់ស្អាតទាក់ទាញខ្លាំងដដែល៕