Mew ប្រើជីវិតយ៉ាងអភិជនស្ងប់ស្ងាត់ ទៅលម្ហែអារម្មណ៍នៅប្រទេសនេះ
ចាប់តាំងតែមានឈ្មោះបោះសំឡេងលើវិស័យសិល្បៈមក តារាសម្ដែងប្រុសរូបសង្ហា Mew Suppasit ហាក់មមាញឹកនឹងការងារខ្លាំង។ ពីមួយថ្ងៃទៅមួយថ្ងៃអ្នកកំលោះរូបនេះ ធ្វើការងារតាំងពីពេលព្រឹករហូតដលពេលយប់ ពុំសូវជាមានពេលវេលាសម្រាកឡើយ។
ខុសពីតារា អ្នកសិល្បៈដទៃ សម្រាប់តារាប្រុស Mew កម្រនឹងទៅធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសណាស់លើកលែងមានកម្មវិធីប៉ុណ្ណោះ ព្រោះលោកជាមនុស្សដែលផ្តោតលើការងារជាសំខាន់។ដោយឡែកកាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ស្រាប់តែមហាជនឃើញតារាប្រុសរូបនេះបង្ហោះរូបនៅទីក្រុង New York សហរដ្ឋអាមេរិក ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងព្រោះលោកទៅស្ងាត់ៗមិនបានឱ្យដំរួយដល់អ្នកគាំទ្រឡើយ។
ខណៈកំពុងតែដើរកម្សាន្តនៅទីក្រុង New York អ្នកកំលោះ Mew បានចេញមកបង្ហោះរូបភាពយ៉ាងស្រស់ស្អាត ថែមជាមួយនឹងទិដ្ឋភាពអគារខ្ពស់ៗ នាពេលរាត្រីផង បាននាំឱ្យមហាជនចូលទៅបញ្ចេញមតិអួតសរសើរគ្រប់ៗគ្នា។ លើសពីនោះ សម្រាប់អ្នកគាំទ្រលោកក៏បានចូលទៅបញ្ចេញមតិជូនពរឱ្យតារាប្រុស Mew ធ្វើដំណើរកម្សាន្តទទួលបាននូវភាពរីករាយផងដែរ៕