Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រតនៈ វិសិដ្ឋ ក្ដៅចិត្តបង្ហោះសារផ្អើលគេឯង រឿងអ្នកយកសមត្ថភាពមនុស្សម្នាក់ មកប្រៀបជាមួយមនុស្សម្នាក់ទៀត
តារា

រតនៈ វិសិដ្ឋ ក្ដៅចិត្តបង្ហោះសារផ្អើលគេឯង រឿងអ្នកយកសមត្ថភាពមនុស្សម្នាក់ មកប្រៀបជាមួយមនុស្សម្នាក់ទៀត

អត្ថបទដោយ​៖ បេប៊ី តុលា ៥, ២០២២

អ្នកគាំទ្រតារាសម្ដែងប្រុសរូបសង្ហា រតនៈ វិសិដ្ឋ កំពុងផ្ទុះការភ្ញាក់ផ្អើល និង ងឿងឆ្ងល់ជាខ្លាំង ខណៈនៅសុខៗ តារាប្រុសសាច់សខ្ចីរូបនេះបង្ហោះសារក្ដៅចិត្តមួយលើហ្វេសប៊ុក រឿងមានអ្នកទាក់ទងការងារ ប៉ុន្ដែយកសមត្ថភាពទៅប្រៀបធៀបនឹងសមត្ថភាពអ្នកដទៃ។

ប្រុសសង្ហា រតនៈ វិសិដ្ឋ បង្ហោះសារបង្ហាញពាក្យក្នុងចិត្តថា ៖ «ស្អប់បំផុតទាក់ទងការងារ ដោយយកមនុស្សម្នាក់ មកប្រៀបជាមួយមនុស្សម្នាក់ទៀត មនុស្សខុសគ្នាសមត្ថភាពខុសគ្នា ហេតុអីយកមកប្រៀបធៀបគ្នា មនុស្សចេះធ្វើការគេអត់និយាយបែបហ្នឹងទេ ខ្ញុំជឿថាអ្នកណាក៏ដូចអ្នកណាដែរ តែយើងយកខ្លួនគេទៅប្រៀបជាមួយអ្នកផ្សេងគេក៏អត់សប្បាយចិត្តជាមួយដែរ ពេលខ្លះក៏អាចធ្វើឱ្យបុគ្គលដែលយើងយកមកប្រៀបធៀបនោះស្អប់គ្នាទៀត យល់ឱ្យច្បាស់តិចទៅ ធ្វើការរៀនឱ្យតម្លៃលើការងាររបស់គេផង ទើបគេគោរពឱ្យតម្លៃអ្នកវិញដូចគ្នា»។

រតនៈ វិសិដ្ឋ មិនបានបញ្ចេញឈ្មោះថាសារដែលលោកបង្ហោះនោះ ចង់សំដៅដល់អ្នកណាឡើយ តែផ្ទុយទៅវិញ តារាប្រុសរូបនេះបែរអះអាងថា លោកបង្ហោះនេះនិយាយទូទៅប៉ុណ្ណោះមិនសំដៅដល់បុគ្គលណាម្នាក់ឡើយ។

ដ្បិតថា រតនៈ វិសិដ្ឋ អះអាងថាសារដែលលោកបង្ហោះនោះគឺសំដៅដល់មនុស្សទូទៅ ប៉ុន្ដែអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើលមិនអស់ចិត្ត ព្រោះកន្លងមកគេកម្រឃើញតារាប្រុសរូបសង្ហាខាងលើបង្ហោះសារបែបនេះលើហ្វេសប៊ុកណាស់៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់