ថ្ងៃកំណើតប្តីឆ្នាំនេះ Pancake រៀបចំសាមញ្ញមែន តែកុំមើលពាក្យជូនពរ ផ្អែមល្ហែមណាស់!
សម្រាប់គូស្វាមីភរិយារបស់តារាស្រី Pancake និង លោកឧត្តសេនីយ៍ ចាប់តាំងពីកាន់ដៃគ្នាចូលរោងការរួចមក កាន់តែធ្វើឱ្យអ្នកគាំទ្រមកចាប់អារម្មណ៍លើសដើម ព្រោះតែ Pancake និង ប្តីកាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្តែង នៅថ្ងៃកំណើតប្តីសម្លាញ់ចិត្តរបស់នាង Pancake កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍លើសដើម ព្រោះបើទោះបីជារវល់ការងារប៉ុនណា ក៏ Pancake មិនភ្លេចផ្តល់ក្តីស្រឡាញ់ កាដូ និង ពាក្យជូនពរយ៉ាងមានន័យជូនដល់ប្តីឡើយ។
អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍បំផុតគឺពាក្យជូនពរ ភ្ជាប់ជាមួយកាដូដែលនាងតាំងចិត្តធ្វើផ្ទាល់ដៃជូនស្វាមីតែម្តង។ ក្នុងនោះនាងបានជូនពរប្តីបណ្តូលចិត្តថា ៖ «Happy Birthday P’Mee ka ការដែលរកកាដូឱ្យបងវាពិតពិបាកមែន ដូច្នេះសុំឱ្យកាដូជាស្នាដៃខ្ញុំធ្វើជំនួសវិញណ៎ា សូមឱ្យបងមានក្តីសុខ សុខភាពល្អ មួយរយៈនេះបងរវល់ច្រើនសុំកុំឱ្យបងស្រ្តេសពេកណា ខ្ញុំនឹងជាកម្លាំងចិត្តបងគ្រប់ពេលវេលានា»៕