ទីបំផុត! Diana Flipo លើកដៃលាទ្រនំប៉ុស្តិ៍លេខ ៣ ក្លាយជាតារាស្រីឯករាជហើយ
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយ ពីតារាស្រីរូបស្រស់ Diana Flipo ព្រោះនាងជាតារាស្រីម្នាក់នៅក្នុងទ្រនំប៉ុស្តិ៍លេខ ៣ ដែលតែងតែលេចមុខក្នុងការសម្តែងមិនតិចនោះទេ ដើម្បីបម្រើអារម្មណ៍មហាជនអ្នកគាំទ្រនាពេលកន្លងមក។
ដោយឡែក បន្ទាប់ពីនៅក្នុងទ្រនំប៉ុស្តិ៍លេខ ៣ យ៉ាងកក់ក្តៅអស់រយៈពេលជាយូរឆ្នាំមក ស្រាប់តែថ្មីៗនេះ មហាជនជាច្រើនបានសួរទៅកាន់តារាស្រីរួបនេះថា តើនាងចប់កុងត្រាជាមួយប៉ុស្តិ៍លេខ ៣ ហើយមែនទេ បានជានាងអាចចូលរួមក្នុងកម្មវិធីផ្សេងៗបានដោយសេរីបែបនេះ។
ទន្ទឹមនឹងមហាជនជាច្រើនសួរនាងបែបនេះ ស្រាប់តែនាងឆ្លើយតបដោយឥលាក់លៀមទៅកាន់អ្នកគាំទ្រថា ពេលនេះនាងជាតារាឯករាជហើយ ពោលគឺមានន័យថានាងបានបញ្ចប់កុងត្រាជាមួយប៉ុស្តិ៍លេខ ៣ ហើយ ដោយនាងពុំទាន់បានបញ្ជាក់ថាទៅមុខទៀតនាងនៅជាតារាឯករាជនបែបនេះរហូត ឬ នឹងបន្តកុងត្រាជាមួយក្រុមហ៊ុនណាមួយទៀតឡើយ ដូច្នេះមានតែរង់ចាំមើលតែប៉ុណ្ណោះ៕