ទម្លាយតម្លៃឈុត និង គ្រឿងអលង្ការ Kim ពាក់ថ្ងៃខួបស្នេហ៍ ៩ ឆ្នាំ ចូលជិត ១១ ម៉ឺនដុល្លារ
កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ តារាស្រី Kimberley និង តារាប្រុស Mark បានដឹកដៃគ្នាទៅញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានល្បីមួយកន្លែង ដើម្បីអបអរសាទរខួបស្នេហ៍ ៩ ឆ្នាំ។
នៅក្នុងរាត្រីដ៏ពិសេសមួយនោះ គេសង្កេតឃើញថាសម្រស់របស់តារាស្រី Kim ហាក់លេចធ្លោជាខ្លាំង ជាមួយឈុតខ្មៅរឹបរាង អមដោយគ្រឿងអលង្ការតូចៗ ដែលមើលទៅឡូយឆាយ និង ស៊ីវីល័យមិនធម្មតា។
បន្ថែមពីនេះ គេបានរកឃើញទៀតថាឈុត និង គ្រឿងអលង្ការដែល Kim ពាក់គឺសុទ្ធសឹងតែជារបស់មានយីហោ ហើយតម្លៃថ្លៃដូចជា៖
– ឈុត Aya Muse Mesquite តម្លៃ ២៥ ៩០០ បាត (ប្រមាណ ៦៩៥ ដុល្លារ)
– ស្បែកជើងកែវ Jimmy Choo Anise 95 តម្លៃ ៦៨៣ ដុល្លារ
– ក្រវិល Panthere de Cartier តម្លៃ ១៨៨ ០០០ បាត (ប្រមាណ ៥ ០០០ ដុល្លារ)
– ខ្សែក Panthere de Cartier តម្លៃ ២៧១ ០០០ បាត (ប្រមាណ ៧ ២០០ ដុល្លារ)
– កងដៃដាំពេជ្រ Cartier Love Bracelet តម្លៃ ១ ៦៤០ ០០០ បាត (ប្រមាណ ៤៤ ០០០ ដុល្លារ)
– កងដៃ Cartier Juste Unclou Bracelet តម្លៃ ៤២៨ ០០០ បាត (ប្រមាណ ១១ ៤០០ ដុល្លារ)
– កងដៃ Panthere de Cartier តម្លៃ ៧៤៥ ០០០ បាត (ប្រមាណ ២០ ០០០ ដុល្លារ)
– ចិញ្ចៀនពេជ្រ Cartier Destinee Wedding Band តម្លៃ ៧២៥ ០០០ បាត (ប្រមាណ ១៩ ៤០០ ដុល្លារ)
– និងចិញ្ចៀនពេជ្រ Cartier Love Wedding Band តម្លៃ ៤០ ២០០ បាត (ប្រមាណ ១ ០០០ ដុល្លារ)
សរុបជារួមមួយតួខ្លួន Kim ចំណាយអស់ជាង ១០៩ ៣៧៨ ដុល្លារ៕