ផ្ទុះការបារម្ភព្រាត ក្រោយបែករឿងរកាំរកូសនឹងប្តី ខ្ញុង បង្ហោះសារប្លែកៗ ផ្តាំឱ្យកូនបងមើលថែកូនប្អូន
ពិតណាស់ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ នេះ មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ប្ដីប្រពន្ធតារាកំប្លែងប្រុសស្រី អ្នកនាង ខ្ញុង និង លោក កៃដ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញប្ដីប្រពន្ធមួយគូនេះ ធ្វើការប្រកាសចែកផ្លូវគ្នាជាសាធារណៈ។
ដោយឡែក ស្របពេលប្រកាសរឿងលែងលះគ្នា ឃើញថាលើបណ្ដាញសង្គមហ្វេសប៊ុករបស់ អ្នកនាង ខ្ញុង បានបង្ហោះសារនិយាយជុំវិញជីវិតគ្រួសារបែបបាក់ ដោយត្អូញត្អែរបង្ហាញអារម្មណ៍សោកសៅក្នុងជីវិតជាបន្តបន្ទាប់។
ជាក់ស្ដែង ក្រោយពីចំណងអាពាហ៍ពិពាហ៍បែកបាក់ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រហាក់បង្ហាញការព្រួយបារម្ភខ្លាំងចំពោះ អ្នកនាង ខ្ញុង បន្ទាប់ពីបានឃើញនាងបង្ហោះរូបភាពជាមួយកូនៗ ភ្ជាប់ជាមួយសារនិយាយប្លែកៗ ត្អូញត្អែរពីបញ្ហាជីវិត ដែលសឹងតែអស់ភាពរឹងមាំនឹងបន្តដំណើរជីវិតដែលមានតែបញ្ហា ទាំងផ្លូវចិត្ត គ្រួសារ និងបំណុល ដែលអ្នកនាង ថែមទាំងពោលពាក្យផ្ដាំផ្ញើទៅកូនប្រុសច្បងឱ្យថែប្អូនទៀតផង។
សារនោះ អ្នកនាង ខ្ញុង បានរៀបរាប់ថា ៖ «ម៉ែមិនដឹងទេថាភាពរឹងមាំរបស់ម៉ែនៅបានប៉ុនណាទៀត ដឹងត្រឹមថាពេលនេះម៉ែក៏ហត់ បំណុល សេដ្ឋកិច្ចគ្រួសារ បញ្ហាផ្លូវចិត្ត សុខភាព រឿងគ្រួសារ បែកបាក់ ថែប្អូនណាកូន»៕