ថ្ងៃកំណើតឆ្នាំនេះ Mew ស្លាប់ចិត្តស្តូក ព្រោះពាក្យសម្តីប្តីសម្លាញ់ប៉ុន្មានម៉ាត់ជូនពរ
ធ្មេចបើកៗ អ្នកម៉ាក់សម័យថ្មី Mew Nittha ចូលដល់វ័យ ៣២ ឆ្នាំបាត់ ពិសេសថែមទាំងទទួលបានគ្រួសារមួយយ៉ាងកក់ក្តៅ មានទាំងស្វាមីល្អ និង កូនស្រីម្នាក់កំដរដំណើរជីវិតរបស់នាងយ៉ាងមានអន្ថន័យថែមទៀតផង។
តួរយ៉ាង នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ មហាជនអ្នកគាំទ្រនាំគ្នាបង្ហោះសារជូនពរថ្ងៃកំណើតរបស់តារាស្រី Mew Nittha ជាបន្តបន្ទាប់។ ក្នុងនោះក៏មានស្វាមីបណ្តូលចិត្តរបស់នាងម្នាក់ដែរ គ្រាន់តែរៀបចំឆ្លងថ្ងៃកំណើតឱ្យភរិយាយ៉ាងអធិកអធមរួចភ្លាម លោកស្រាប់តែបង្ហោះសារយ៉ាងមានន័យនេះជូនដល់ភរិយាជាទីស្រឡាញ់របស់លោកភ្លែត។
ជាក់ស្តែង Saint បានបង្ហោះសារយ៉ាងបង្កប់អត្ថន័យជាច្រើនឃ្លាថា ៖ «រីករាយថ្ងៃកំណើតអ្នកម៉ាក់ដ៏សែនពូកែរបស់អូន ម៉ារីន អូនជាមនុស្សស្រីដែលឆ្លាត ពូកែបំផុតមិនត្រឹមក្នុងការងារសិល្បៈនោះទេ តែជាម្តាយម្នាក់ដែលពូកែ ជាភរិយាដែលល្អ អូនជាសេក្តីសុខរបស់បង បងជាបុរសម្នាក់ដែលសំណាងណាស់បានអូនធ្វើជាភរិយា ពីបងហ្វេនគាំទ្រលេខ ១»៕