ស្ងាត់ៗ ម្ចាស់បទ «វ៉ល់ៗ» មកស្រុកកំណើត ក្រោយចាកចេញទៅរស់នៅអូស្ត្រាលីជិត ៥ ឆ្នាំ
មហាជនអ្នកគាំទ្រធ្លាប់បានដឹងមកហើយថា តារាចម្រៀងប្រចាំផលិតកម្មថោន នីរ័ត្ន បានចាកចេញទៅរស់នៅប្រទេសអូស្ត្រាលី ជាមួយនឹងស្វាមីរយៈពេលប្រមាណជាជាង ៥ ឆ្នាំ មកហើយ បើគិតមកដល់ឆ្នាំ ២០២២ នេះ។
ក្រោយចាកចេញពីកម្ពុជា រៀបការសាងគ្រួសារ និង មានកូនប្រុសមួយរូបអាយុប្រមាណ ២ ឆ្នាំហើយនោះ អ្នកនាង និរ័ត្ន ក៏មិនដែលបានវិលត្រលប់មកលេងស្រុកកំណើតម្តងណានោះឡើយ បើទោះបីជារឿយៗអ្នកនាងតែងត្អូញត្អែរនឹកស្រុកកំណើត នឹកម្តាយយ៉ាងណាក្តី។ ជាងនេះទៅទៀតរយៈពេល ៣ ឆ្នាំកន្លងទៅ ទោះធ្លាប់មានគម្រោងមកលេងកម្ពុជា តែក៏ត្រូវបានខកខានវិញ។
យ៉ាងណា នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ នេះ អ្នកនាង និរត័្ន បានបង្ហោះរូបភាពជួបជុំក្រុមគ្រួសារក្នុងវត្តនាឯស្រុកកំណើត ក្នុងខេត្តកំពង់ចាម បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែនាងមកកម្ពុជាដោយស្ងាត់ៗ៕