ផ្ទុះចាប់អារម្មណ៍! តារាសម្ដែងស្រីពន្លកថ្មី ខន សូរិយា កំពុងធ្វើឱ្យអ្នកគាំទ្រញ័របេះដូង ព្រោះចំណុចពិសេសទាំងនេះ
ជឿជាក់ថាមហាជនអ្នកតាមដានទស្សនាវិស័យភាពយន្តខ្មែរ បានស្គាល់ និង ចាប់អារម្មណ៍ហើយចំពោះកញ្ញា ខន សូរិយា ដែលជាតារាសម្ដែងស្រីទើបតែពន្លកថ្មីកំពុងមានសន្ទុះប្រជាប្រិយភាព និងមានទីផ្សារខ្លាំងជាមួយនឹងសមត្ថភាព ទេពកោលស្យយ៉ាងប៉ិនប្រសប់ក្នុងវិស័យសម្ដែងរបស់នាង ដែលឃើញលេចមុខសម្ដែងភាពយន្តខ្មែរ និង ស្ប៉តជាច្រើនកន្លងមក ជាពិសេសថ្មីៗនេះ នាងក៏កំពុងក្ដោបបានតំណែងជាតួឯកស្រីក្នុងរឿងភាគធំថ្មីមួយទៀតផងដែរ។
លើសពីនេះ តារាសម្ដែងស្រីពន្លកថ្មីរូបនេះ មិនត្រឹមតែមានទេពកោសល្យសម្ដែងបានយ៉ាងល្អនោះទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាត ជាមួយនឹងស្នាមញញឹមស្រស់ មានភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់ ដែលកំពុងតែឆក់យកបេះដូងអ្នកទស្សនា ជាពិសេសអ្នកគាំទ្របុរសៗលង់ស្រឡាញ់ បាក់ចិត្តមិនតិចនោះទេ ជាមួយនឹងសម្រស់ដ៏មានមន្តស្នេហ៍របស់នាង។
ម្យ៉ាងវិញទៀតឃើញថា តារាស្រីស្រស់រូបនេះ ទើបតែបានឃើញបង្ហាញខ្លួនក្នុងការសម្ដែងមួយរយៈចុងក្រោយនេះទេ ប៉ុន្តែហាក់មានសន្ទុះនៃគាំទ្រខ្លាំង ព្រមទាំងមានទស្សនិកជនជាច្រើនចង់ឃើញវត្តមានរបស់នាង លេចមុខសម្ដែងក្នុងសាច់រឿងផ្សេងៗជាបន្តបន្ទាប់ទៀតផងដែរ៕