Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 (វីដេអូ) Panjan ចេញមុខទម្លាយទំនាក់ទំនងជាមួយ Prang ក្រោយអ្នកគាំទ្រផ្គូរផ្គងឱ្យស្រឡាញ់គ្នា
តារា

(វីដេអូ) Panjan ចេញមុខទម្លាយទំនាក់ទំនងជាមួយ Prang ក្រោយអ្នកគាំទ្រផ្គូរផ្គងឱ្យស្រឡាញ់គ្នា

អត្ថបទដោយ​៖ Phanith កញ្ញា ២១, ២០២២

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានតារាប្រុសស្រីក្នុងសិល្បៈថៃមិនតិចនោះទេ ដែលចេញមុខប្រកាសបញ្ចប់ទំនាក់ទំនងជាមួយគូស្នេហ៍។ ជាមួយគ្នានោះ ក៏មានវត្តមានតារាស្រីប្រុសនៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃចំនួន ២ ដួងដែរ គឺតារាសម្ដែងស្រី Prang Kannarun និង តារាសម្ដែងប្រុស Panjan ដែលថ្មីៗនេះទើបតែប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍។

តារាប្រុស Panjun និង តារាស្រីស្រស់ Prang គឺជាដៃគូសម្ដែងនឹងគ្នាក្នុងរឿង «បុព្វេសន្និវាស» ភាគ១ ដែលសម្ដែងជាតួ ឃុនរឿង និង អ្នកនាង ចាន់វ៉ាត។ កាលនោះមហាជនហាក់ស្រឡាញ់គូសម្ដែងនេះណាស់ ហើយក៏បានផ្គូរផ្គងអ្នកទាក់ពីរដូចគ្នា តែតារាប្រុសស្រីគូនេះសុទ្ធតែមានសង្សាររៀងៗខ្លួនរួចទៅហើយ។

ដោយឡែក ត្រឡប់មកមើលពេលនេះ បន្ទាប់ពីតារាស្រី Prang និង តារាប្រុស Punjun ចែកផ្លូវគ្នារៀងៗខ្លួនមហាជនក៏បាននាំគ្នាចាប់គូឱ្យតារាស្រី Prang និង Panjan មើលចិត្តគ្នាព្រាត ព្រោះគេតែងឃើញអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលខ្លាំងអំឡុងពេលរួមការងារ។

យ៉ាងណាមិញ ក្រោយពីមានការផ្គូរផ្គងដូចនោះ តារាប្រុស Punjun ក៏បានចេញមកបកស្រាយថា ៖ «សម្រាប់លោក និង តារាស្រី Prang គឺមានទំនាក់ទំនងស្និទ្ធស្នាលគ្នាខ្លាំងណាស់ ពោលគឺលោកចាត់ទុកតារាស្រី Prang គឺប្អូនស្រីម្នាក់។ រីឯមហាជនតែងតែឱ្យលោកទៅសុំស្នេហ៍តារាស្រី Prang នោះគឺមិនអាចឡើយ ព្រោះលោកស្រឡាញ់គ្នាដូចជាបងប្អូន មានរឿងអ្វីតែងប្រឹក្សាគ្នា សូម្បីតែរាល់ថ្ងៃក៏ទាក់ទងគ្នាមិនដែលដាច់ឡើយ»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់