ផ្ទុះសរសើរតួ សៀវ ឡុងនី តែងឈុតបុរាណចិន មហាជនថាដូចទេពអប្សរផុសចេញពីផ្ទាំងគំនូរ
តារាសម្ដែង Carman Lee ដែលមហាជនកម្ពុជាស្គាល់ច្បាស់ជាតួអង្គ សៀវ ឡុងនី ប្រចាំរឿង «អ្នកក្លាហានឥន្ទ្រីទេព» នោះ ថ្មីៗនេះកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រអត់ទ្រាំមិនសម្លឹង និង សរសើរលើរូបសម្រស់នាងជាខ្លាំង ក្រោយនាងបង្ហាញខ្លួនក្នុងការតុបតែងឈុតបុរាណជំនាន់រជ្ជកាល Tang និង Song។
កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្ដែងស្រីជើងចាស់ Carman Lee បានធ្វើការបង្ហោះកម្រងរូបភាពមួយចំនួនលើគេហទំព័រផ្លូវការរបស់នាង ដែលបង្ហាញឱ្យឃើញពីរូបសម្រស់ដ៏ស្រស់ស្អាតទាកទាញរបស់នាងក្នុងឈុតបុរាណនៃរជ្ជកាល Song និង Tang។
កម្រងរូបភាពទាំងនោះដែរ បានទាក់ចិត្តទាក់ភ្នែកមហាជនជាច្រើន ដោយនាំគ្នាធ្វើការបញ្ចេញមតិដូចព្យុះអួតសរសើរពីរូបសម្រស់របស់នាងមិនដាច់ពីមាត់ថា ប្រៀបបីដូចជាទេពអប្សរផុសចេញពីផ្ទាំងគំនូរ។ គួរឱ្យដឹងថា គិតមកទល់ពេលនេះ តារាសម្ដែងស្រី Carman Lee គឺមានវ័យ ៥៦ ឆ្នាំទៅហើយ តែបើក្រឡេកមើលរូបសម្រស់របស់នាងវិញ គឺអាចនិយាយបានថា មិនប្រែប្រួលទៅតាមវ័យសូម្បីតែបន្តិច មានតែកាន់តែស្រស់ស្អាតឡើងៗ៕