(វីដេអូ) មិនត្រឹមសង្ហាពូកែសម្ដែង ពុទ្ធិស័ក្ត ថែមទាំងមានទេពកោសល្យច្រៀងបានយ៉ាងពីរោះទៀត
ជឿជាក់ថាមហាជនបានស្គាល់ហើយពីប្រុសសង្ហាថ្ពល់ខួចញញឹមស្រស់ លោក ពឹង ពុទ្ធិស័ក្ត ដែលជាតារាសម្ដែងកំពុងមានសន្ទុះប្រជាប្រិយភាពខ្លាំងក្នុងវិស័យសិល្បៈតាមរយៈស្នាដៃ និងទេពកោសល្យក្នុងការសម្ដែងខ្សែភាពយន្តខ្មែរជាច្រើន និងកំពុងទទួលតំណែងជាតួឯកប្រុសជាបន្តបន្ទាប់ផងដែរ។
លើសពីនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាពរូបនេះ ក៏តែងឆក់បានការចាប់អារម្មណ៍ ជាពិសេសបេះដូងអ្នកគាំទ្រនារីៗមិនតិចនោះដែរជាមួយនឹងរូបសម្រស់ដ៏ស្រស់សង្ហាមានមន្តស្នេហ៍របស់លោក។ ម៉្យាងវិញទៀត តារាប្រុសរូបនេះ ក៏ជាម្ចាស់ជ័យលាភីបុរសឯកមួយរូប Mister United Continents 2018 ដែលលេចធ្លោខ្លាំង និងតំណាងកម្ពុជាចូលប្រកួតនៅក្រៅប្រទេសទទួលលទ្ធផលដ៏ល្អមួយសម្រាប់ប្រទេសទៀតផង។
ដោយឡែក អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងចំពោះ តារាសម្ដែង ពឹង ពុទ្ធិស័ក្ត ដោយឃើញថាលោកមិនត្រឹមតែពូកែមានទេពកោសល្យក្នុងវិស័យសម្ដែង និងមានរូបសម្រស់សង្ហាមានមន្តស្នេហ៍នោះទេ ថ្មីៗនេះបានឱ្យដឹងថា លោកថែមទាំងមានជំនាញផ្នែកតន្រ្តីដែលចេះលេងហ្គីតា និងច្រៀងបានយ៉ាងពីរោះទៀតផង។
វីដេអូដែល តារាប្រុសរូបនេះ បកស្រាយចម្រៀងមួយបទ «មិនអាចឃាត់ទេ» កំពុងផ្ទុះការចាប់អារម្មណ៍ និងចែករំលែកពីមហាជនអ្នកគាំទ្រភ្ជាប់ជាមួយពាក្យពេចន៍សរសើរជាមួយសមត្ថភាពលេងតន្រ្តីរបស់លោកគ្រប់គ្នាផងដែរ៕