Best ដាក់ដល់ៗឱ្យ Tong Tong នៅមុខគ្រូទាយ បើហ៊ានក្បត់ចិត្តសូមឱ្យជួបរឿងអស់នេះ
សម្រាប់គូស្នេហ៍តារាប្រុស Tong Tong និង តារាស្រី Best ចាប់តាំងតែស្រឡាញ់គ្នាមក ពួកគេទាំងពីរតែងបង្ហាញភាពស្អិតល្មួតជាមួយគ្នាមិនដែលដាច់នោះទេ។ ក្រោយក្លាយជាសង្សារផ្លូវការ គូស្នេហ៍មួយគូនេះក៏បានរស់នៅក្នុងដំបូលផ្ទះជាមួយគ្នា និង មានការទទួលស្គាល់ពីគ្រួសារទាំងសងខាងផងដែរ។
ដោយឡែក អ្វីដែលមហាជនកំពុងតែចាប់អារម្មណ៍ខ្លាំងបំផុតនាពេលនេះនោះ គឺបន្ទាប់ពីខានផ្អែមល្ហែមមិនប៉ុន្មានថ្ងៃ ស្រាប់តែថ្មីៗនេះតារាស្រី Best ដឹកដៃសង្សារបណ្តូលចិត្ត Tong Tong ធ្វើរឿងនេះឱ្យមហាជនបើកភ្នែកធំៗព្រាត។
ក្នុងនោះនាងបានដឹកដៃគូស្នេហ៍រូបសង្ហា និង លោកប៉ារូបស្រស់របស់នាងទៅផ្ទះគ្រូទាយដើម្បីធ្វើយ័ន្តដាក់ក្នុងផ្ទះ ធ្វើឱ្យមហាជនឃើញហើយបើកភ្នែកធំៗគ្រប់គ្នា។ ជាមួយគ្នានោះ នាងក៏បានទម្លាយថា ដឹកដៃគូស្នេហ៍មកធ្វើយ័ន្តដាក់តាមខ្លួនឱ្យជួបតែរឿងល្អ មានលាភចូលកាន់តែច្រើន។
ពិសេសពាក្យមួយម៉ាតដ៏មានន័យដែលតារាស្រី Best បាននិយាយខណៈនាងកំពុងឱ្យគ្រូធ្វើយ័ន្តឱ្យគូស្នេហ៍បណ្តូលចិត្តនោះតែម្តង ដែលបានធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំងព្រាត ដោយពាក្យនោះនាងបានពោលយ៉ាងដូច្នេះថា ៖ «ប្រសិនបើថ្ងៃណាមួយបង Tong មានចិត្តក្បត់លួចមានស្រី សូមឱ្យលាភជ័យដែលលោកគ្រូសរសេរដាក់ក្នុងយ័ន្តឱ្យ Tong Tong សាបរលាបបាត់ទៅឱ្យអស់ផងចុះ»។
យ៉ាងណាមិញ គ្រាន់តែបានឮយ៉ាងដូច្នេះធ្វើឱ្យមហាជនអ្នកគាំទ្រគូស្នេហ៍របស់អ្នកទាំងពីរលួចញញឹមព្រាត និង សង្ឃឹមថាគូស្នេហ៍ទាំងពីរចាប់ដៃគ្នាយ៉ាងយូរអង្វែងបែបនេះរហូតទៅផងដែរ៕