Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 បាត់មុខច្រើនឆ្នាំ នួន សុផល បុរសសាច់ដុំកង់ៗជំនាន់ឆ្នាំ ៩០-២០០០ នៅតែសង្ហាដដែល
តារា

បាត់មុខច្រើនឆ្នាំ នួន សុផល បុរសសាច់ដុំកង់ៗជំនាន់ឆ្នាំ ៩០-២០០០ នៅតែសង្ហាដដែល

អត្ថបទដោយ​៖ សាកល មីនា ១៨, ២០២៣

បើនិយាយដល់រឿង «អង្គុលីមាល៍» រឿង «ស្តេចដំរីស» ប្រិយមិត្តប្រាកដជានៅចាំលោក នួន សុផល មិនខាន ដោយលោកបានសម្តែងជាតួឯកបានយ៉ាងស័ក្តិសម។ មិនត្រឹមតែរឿងពីរនេះទេ នៅមានរឿងជាច្រើនទៀតដែលលោកបានចូលរួមសម្តែង និង ទទួលបានការគាំទ្រនាសម័យចុងឆ្នាំ ៩០ និង ដើមឆ្នាំ ២០០០។

ពិតណាស់ រឿងដែលលោក នួន សុផល មានរហស្សនាមថា បុរសសង្ហាសម្បុរស្រអែម សម្បូរសាច់ដមុំកង់ៗ បានចូលរួមសម្តែងនោះ មានដូចជា ៖ រឿង «ស្តេចដំរីស» រឿង «ម៉ាកភូយុងកែវ» រឿង «ចៅស្រទបចេក» រឿង «អង្គុលីមាល៍» រឿង «ព្រះធិនវង្ស» រឿង «តេជោយ៉ត» រឿង «មហាចោរទល់ដែន» រឿង «ក្រមុំចូលម្លប់» រឿង «ទឹកភ្នែកស្រីពេស្យា» និង មានរឿងជាច្រើនទៀត។ ក្នុងនោះដែរលោកក៏ធ្លាប់បានសម្តែងចម្រៀងកាយវិការជាច្រើនបទផងដែរ។

ក្រោយប្រឡូកក្នុងសសិល្បៈបានមួយស្របក់ធំ ពោលគឺតាំងពីឆ្នាំ ១៩៩៧ ដោយប្រមូលបានប្រជាប្រិយភាពបានច្រើនរួចនោះ ស្រាប់តែនៅឆ្នាំ ២០០៤ តារាប្រុសរហស្សនាម បុរសសង្ហាសម្បុរស្រអែម សម្បូរសាច់ដមុំកង់ៗ នួន សុផល ក៏បានលាឈប់ពីអាជីពមុខកាមេរ៉ាវិញយ៉ាងស្ងប់ស្ងាត់ទៅវិញ។

ស្របគ្នានឹងពេលតារាប្រុសសម្បូរសាច់ដុំកង់ៗ នួន សុផល បានលាឈប់ពីអាជីពថតសម្តែងក្រោមកំដៅថ្ងៃ ហាលខ្យល់ ហាលភ្លៀងនោះ លោកក៏បានចាកចេញពីប្រទេសកម្ពុជា ដោយបានទៅរស់នៅសហរដ្ឋអាមេរិក ហើយលោកក៏បានសាងជីវិតគ្រួសារ និង រស់នៅទីនោះយ៉ាងមានសុភមង្គល ដោយកន្លងទៅនេះតាមរយៈគណនីហ្វេសប៊ុក គេតែងឃើញតារាប្រុសរូបនេះបង្ហោះរូបគ្រួសារ ពិសេសគឺថតរូបផុសជាមួយកូនស្រីជាទីស្រឡាញ់របស់ខ្លួនមិនដែលខានឡើយ។

យ៉ាងណាមិញ បើងាកមកមើលរូបសម្រស់ និង មុខមាត់របស់លោក នួន សុផល វិញ គឺនៅតែអ៊ែមខ្លាំង ពោលគឺលោកនៅតែមានសម្រស់ស្អាត និង សង្ហាមិនចេះចាស់សោះ ឯសាច់ដុំវិញនៅមាំដូចមុនដដែលគ្មានប្រែឡើយ បើធៀបនឹងពេលទើបចូលប្រឡូកសិល្បៈដំបូងៗនោះ៕

ប្រភព ៖ Movie star Research-សុិន ឧត្ដមផល្លា

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់