Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ផ្ទុះសំណើចលាន់ ក្រោយ Palmy ឡើងច្រៀងលើឆាក អ្នកគាំទ្រលើកគ្នាឱ្យសុទ្ធតែរបស់ប្លែកៗ
តារា

ផ្ទុះសំណើចលាន់ ក្រោយ Palmy ឡើងច្រៀងលើឆាក អ្នកគាំទ្រលើកគ្នាឱ្យសុទ្ធតែរបស់ប្លែកៗ

អត្ថបទដោយ​៖ Kelly សីហា ៦, ២០២២

ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយ នូវតារាស្រី Palmy ដែលជាតារាចម្រៀងល្បីក្នុងរង្វង់សិល្បៈថៃមួយរូប ពោរពេញទៅដោយទេពកោសល្យ និងស្ទីលការចម្រៀងផ្ទាល់ខ្លួនយ៉ាងគួរឱ្យចាប់អារម្មណ៍។

យ៉ាងណាមិញ មួយរយៈក្រោយនេះ នាងក៏ហាក់មមាញឹកក្នុងវិស័យសិល្បៈមិនតិចដែរ។ ជាក់ស្តែង កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ Palmy ក៏បានឡើងច្រៀងបញ្ចេញស្នាដៃកំដរអារម្មណ៍មហាជនអ្នកគាំទ្រ នៅក្នុងកម្មវិធីប្រគុំត​ន្ត្រីមួយផងដែរ មើលទៅពិតជាគួរឱ្យសប្បាយ និង រំភើបមែនទែន។

ដោយឡែក ការឡើងឆាករបស់ Palmy លើកនេះ ពិតជាធ្វើឱ្យមហាជនចាប់អារម្មណ៍ និង អត់ទ្រាំផ្ទុះសំណើចមិនបានឡើយ ព្រោះនាងទទួលបានកាដូសុទ្ធតែរបស់ប្លែកៗ ដែលគេមិនធ្លាប់ឃើញតារាៗផ្សេងៗបានមកពីមុននោះទេ។

ក្នុងនោះ ​Palmy បានបង្ហោះរូបភាពជាមួយនឹងកាដូទាំងនេះ របស់ខ្លួននៅក្នុងបណ្តាញសង្គមព្រមជាមួយនឹង Caption យ៉ាងអស់សំណើចថា ៖ «របស់ល្អៗដែលមិត្តៗអ្នកគាំទ្រជាទីស្រឡាញ់តាំងចិត្តយកមកឱ្យ អរគុណច្រើនចំពោះអ្នកទាំងអស់គ្នា» ។ ជាពិសេស បើទៅរូបភាពទាំងនោះ Palmy ទទួលបានរបស់របហូបចុកជាច្រើន មានដូចជាទុរេន អំពៅ និង ថ្នាំបៀមបំបាត់ឈឺក នំកញ្ចប់ជាដើម ហើយថែមទាំងមានទាំងដើមផ្កាម្លិះទៀតផង។

ដោយឡែក មើលទៅ Palmy ក៏ហាក់សប្បាយចិត្តជាមួយនឹងការទទួលរបស់ទាំងនេះដូចគ្នា បើទោះជាពិបាកកាន់បន្តិចក៏ដោយ។ ចំណែក មហាជនអ្នកគាំទ្រផ្សេងៗ ក៏នាំគ្នាចូលទៅខមមិនបញ្ចេញមតិទាំងអស់សំណើច និង ហួសចិត្ត ហើយក៏មិននឹកស្មានថាគេចេះរកនឹកឱ្យតារាសំណព្វចិត្តជារបស់ប្លែកៗបែបនេះដែរ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់