Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទាក់ទងគ្នាបាន ត្រឹម ៩ ខែ ឥលូវ Kim Kardashian និង Pete Davidson ចែកផ្លូវគ្នាហើយ
តារា

ទាក់ទងគ្នាបាន ត្រឹម ៩ ខែ ឥលូវ Kim Kardashian និង Pete Davidson ចែកផ្លូវគ្នាហើយ

អត្ថបទដោយ​៖ Trassi សីហា ៦, ២០២២

បើ​តាម​ប្រភព​ជិតស្និទ្ធ​ជាមួយ​តារា​ស្រី Kim Kardashian និង Pete Davidson ថ្លែង​ប្រាប់​សារព័ត៌មាន E!News ថា គូ​ស្នេហ៍​តារា​មួយ​គូ​នេះ បាន​ចែក​ផ្លូវ​គ្នា​ហើយ ដោយ​សម្រេច​ប្ដូរ​ទំនាក់ទំនង​មក​ត្រឹម​ជា​មិត្ត​នឹង​គ្នា​វិញ។

តាម​ប្រភព​ជិត​ស្និទ្ធ​នោះ បាន​ឱ្យ​ដឹង​ថា ខណៈ​គូ​ស្នេហ៍​តារា​មួយ​គូ​នេះ មាន​ការ​ស្រឡាញ់ និង រាប់​អាន​គ្នា​ខ្លាំង ប៉ុន្តែ​ពួកគេ​ចាប់​ផ្ដើម​យល់​ឃើញ​ថា ការ​នៅ​ឆ្ងាយ​ពី​គ្នា និង តម្រូវ​ការ​លើ​កាល​វិភាគ​ការងារ​របស់​ពួកគេ គឺ​បង្ក​ជា​ការ​លំបាក​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ស្នេហា​មួយ​នេះ ទើប​ពួកគេ​សម្រេច​បញ្ចប់​ចំណង​ស្នេហ៍ ងាក​មក​រាប់​អាន​គ្នា​ជា​មិត្ត​ល្អ​វិញ។

គួរ​រំឭក​ថា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២១ កន្លង​ទៅ មហាជន​មាន​ការ​ភ្ញាក់ផ្អើល ក្រោយ​តារា​ស្រី Kim Kardashian និង តារា​កំប្លែង Pete Davidson បាន​ប្រកាស​ទាក់ទង​គ្នា​ជា​ផ្លូវការ ដោយ​ស្នេហា​របស់​តារា​មួយ​គូ​នេះ គឺ​តែង​បង្ហាញ​ភាព​ស្អិត​ល្មួត ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ច្រណែន​មិន​តិច​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា អ្វីៗ​នៅ​ពេល​នេះ ត្រូវ​បាន​បញ្ចប់ ដោយ​ប្ដូរ​ទំនាក់ទំនង​មក​ត្រឹម​ជា​មិត្ត​ល្អ​នឹង​គ្នា៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់