ភ្ញាក់ផ្អើល! ជិតចូលរោងការទៅហើយ ស្រាប់តែផ្ទុះការសង្ស័យ Brang ចែកផ្លូវពី Two Pee
តារាចម្រៀងរ៉េបលោក Two Pee និង តារាសម្ដែងស្រី Brang Kannarun គឺជាគូស្នេហ៍នឹងគ្នាដែលត្រៀមតែកាន់ដៃគ្នាចូលរោងការតែប៉ុណ្ណោះ។ កន្លងមកតារាស្រីប្រុសគូនេះតែងបានបង្ហើបពីគម្រោងរៀបការជារឿយៗ ដោយនាំឱ្យមហាជនរំភើបចិត្តជាខ្លាំង។
ដោយឡែក ថ្មីៗនេះ មហាជនស្រាប់តែផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីគេឃើញតារាស្រី Brang នៅចុច Unfollow តារាប្រុស Two Pee ជាសង្សារ។ ទន្ទឹមនឹងនេះ បាននាំឱ្យមហាជនផ្ទុះការសង្ស័យថាតារាស្រីប្រុសគូនេះអាចជាមានរឿងរកាំរកូសគ្នាឈានដល់ការចែកផ្លូវគ្នាថែមទៀតផង។
យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យពីមហាជនតែប៉ុណ្ណោះ សម្រាប់រឿងពិតជាយ៉ាងណា មានតែរង់ចាំការបកស្រាយពីសាមីខ្លួនតែប៉ុណ្ណោះ៕