ស្ងាត់ៗ មៃយ៉ា បង្ហាញជីវិតកាន់តែកាក់កប ចាយលុយរាប់ម៉ឺនទិញផ្ទះថ្មីជាកម្លាំងញើសឈាមខ្លួន
ស្រីស្អាតរូបស្រស់កូនកាត់អាល្លឺម៉ង កញ្ញា មៃយ៉ា ដែលតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពមួយរូបក្នុងសង្គមសិល្បៈ ដោយបច្ចុប្បន្នកាន់តែមានភាពមមាញឹកខ្លាំងក្នុងអាជីពរបស់ខ្លួន និង ការថតសំអាងការផ្សេងៗ ព្រមទាំងមានមុខជំនួញផ្ទាល់ខ្លួនកំពុងតែដំណើរការយ៉ាងរលូន។
មិនត្រឹមតែទទួលបានការស្រឡាញ់ពីអ្នកគាំទ្រខ្លាំងក្នុងវិស័យសិល្បៈកម្សាន្តនោះទេ តារាស្រីរូបនេះ ក៏មានការចាប់អារម្មណ៍តាមដានរាល់សកម្មភាពផ្សេងៗក្នុងជីវិតឯកជនផ្ទាល់របស់នាង ដែលកំពុងតែចាយជីវិតយ៉ាងហាយសូររីករាយ និង មានក្ដីសុខ ដោយតែងបង្ហាញសកម្មភាពប្រចាំថ្ងៃផ្សេងៗលើបណ្ដាញសង្គមរបស់ខ្លួន។
ដោយឡែក ថ្មីៗនេះ តារាស្រីកូនកាត់អាល្លឺម៉ង់រូបនេះ កាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និងសរសើរចំពោះភាពជោគជ័យរបស់នាង ដែលបានឃើញបើកបង្ហាញផ្ទះថ្មីមួយជុង ដោយបានចាយរាប់ម៉ឺនដុល្លារជាកម្លាំងញើសឈាមខ្លួន ទិញ និង ទើបសាងសងរួច។ លើសពីនេះ នាងថែមទាំងបានបង្ហើបឱ្យដឹងថានេះជាផ្ទះទី ១ ដែលមានន័យថានាងនឹងបន្តទិញផ្ទះជាបន្តបន្ទាប់ទៀតផងដែរ ក្នុងនោះ ម៉ៃយ៉ា បានសរសេរថា ៖ «Welcome my House មកយកសោរ ផ្ទះទី ១ កម្លាំងញើសឈាមអូន»។
ទន្ទឹមនឹងនោះ ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រក៏បានធ្វើការចូលរួមបញ្ចេញមតិបង្ហាញការអបអរសារចំពោះតារាស្រីរូបនេះគ្រប់គ្នា ព្រមទាំងជូនពរឱ្យនាងកាន់តែជោគជ័យក្នុងជីវិតទាំងមុខជំនួញ និង ការងារសិល្បៈផងដែរ៕