ប្លែកណាស់! Jeab លេងយកត្រីចំហ៊ុយធ្វើជំនួសនំខេក ពញ្ញាក់អារម្មណ៍ប្តី ថ្ងៃខួប ៤១ ឆ្នាំ
ជឿជាក់ថាមហាជនដែលនិយមតាមដានរឿងភាគថៃភាគច្រើនមុខជាបានស្គាល់ច្បាស់គូកំពូលតារាប្រុសស្រី Boy Peacemaker និង Jeab Pijittra ដែលស្វាមីភរិយាផ្អែមល្ហែមមួយគូ មានប្រវត្តិស្នេហាតស៊ូឆ្លងភាពកម្សត់កម្រជាមួយគ្នាជាច្រើន មុនពេលដឹកដៃចូលរោងការ។
ថ្មីៗនេះ អ្នកគាំទ្រហាក់ផ្ទុះអស់សំណើចពេញបណ្តាញសង្គម IG ក្រោយតារាស្រីធ្វើខួបឆ្លងវ័យ ៤១ ឆ្នាំ ឱ្យស្វាមីយ៉ាងប្លែកខុសពីគេ។
ដោយភាពខុសប្លែកនោះគឺ តារាស្រី Jeab បកយកត្រីចំហុយជាច្រើនមករៀបដាក់ធ្វើជានំខេកពញ្ញាក់អារម្មណ៍ស្វាមី ហើយចាត់ទុកវាថាជានំខេកសម្រាប់តារាប្រុស Boy នៅក្នុងឆ្នាំនេះ។
ទន្ទឹមនឹងភាពអស់សំណើច មហាជនក៏បានលាន់មាត់ចម្អន់ និង កោតសរសើរចំពោះការបង្ហាញអារម្មណ៍ផ្អែមល្ហែមដាក់គ្នា បើទោះបីជាមើលទៅមិនធំដុំ សាមញ្ញក៏ពិតមែន តែហាក់មានសុភមង្គលខ្លាំង ជាពិសេសក៏មានការបញ្ចេញមតិជូនពរព្រោងព្រាតពេញគណនី IG តារាប្រុស Boy Peacemaker ផងដែរ៕