ផ្ទុះសរសើរ! អ្នកម៉ាក់រូបស្រស់ ពេជ្រ សូលីកា រំលេចខ្លួនក្នុងឈុតនេះ ជះសម្រស់ឆ្វាចស្អាតខ្លាំង
ពិតណាស់ បើនិយាយពីរូបសម្រស់របស់ តារាចម្រៀងស្រី ពេជ្រ សូលីកា ដ្បិតតែពេលនេះក្លាយជាអ្នកម៉ាក់គេហើយមែន ប៉ុន្តែសម្រស់នៅតែស្រស់ខ្ញង់មិនចាញ់កាលនៅក្រមុំឡើយ ដែលតែងបង្ហាញខ្លួនលើបណ្ដាញសង្គមតុបតែងខ្លួនស្អាតៗទទួលបានការសរសើរខ្លាំងពីអ្នកគាំទ្រ។
ជាក់ស្ដែង ថ្មីៗនេះ អ្នកម៉ាក់ហាយសូររូបនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និងលាន់មាត់សរសើរខ្លាំង ខណៈបានឃើញអ្នកនាងបង្ហាញរូបភាពប៉ុន្មានសន្លឹកធ្វើការតុបតែងខ្លួន ស្លៀកឈុតពណ៌ខៀវរចនាយ៉ាងស្រស់ស្អាត ដែលកាន់តែរំលេចសម្រស់របស់នាងឡើងឆ្វាចស្រស់ស្អាតទាក់ចិត្តខ្លាំង។
រូបភាពទាំងនេះ កំពុងត្រូវបានមហាជន ជាពិសេសអ្នកគាំទ្ររបស់ តារាស្រីកូនមួយរូបនេះ ធ្វើការស៊ែរបន្តភ្ជាប់នឹងពាក្យពេចន៍សរសើរមិនដាច់ពីមាត់នោះទេ៕