Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ចូលក្បាល ៤០ ឆ្នាំស្អែកខានស្អែកហើយ កែវ វាសនា ដូចទើបខ្ទង់សាមសិបស្ដើង
តារា

ចូលក្បាល ៤០ ឆ្នាំស្អែកខានស្អែកហើយ កែវ វាសនា ដូចទើបខ្ទង់សាមសិបស្ដើង

អត្ថបទដោយ​៖ បេប៊ី សីហា ៥, ២០២២

តារាចម្រៀងស្ថិតក្នុងដួងចិត្តយុវវ័យ កែវ វាសនា បានរៀបការមានប្រពន្ធរស់នៅយ៉ាងមានសុភមង្គលជាមួយកូនប្រុសម្នាក់ស្រីម្នាក់។

ជារឿយៗមហាជនអ្នកគាំទ្រតែងនាំគ្នាលើកសរសើរទៅលើតារាចម្រៀង កែវ វាសនា ថាលោកមិនត្រឹមតែមានភរិយាស្រស់ស្អាតមិនចាញ់អ្នកសិល្បៈទេ តែនាងថែមទាំងជានារីល្អ ពូកែមើលថែប្ដី និង កូនៗ ហើយក៏ជាអ្នករកស៊ីមានលុយកាន់ពេញៗដៃថែមទៀត។

ពេលវេលាបានរំលងផុតទៅជាច្រើនឆ្នាំ ម្ចាស់បទ «ចង់វិលរកសង្សារចាស់» រូបនេះ នៅតែទទួលបានប្រជាប្រិយភាពច្រើនក្រាស់ក្រែលពីទស្សនិកជន ជាពិសេសទោះបីជាពេលនេះ កែវ វាសនា បានក្លាយជាលោកប៉ារបស់កូនៗ ហើយក៏មានអាយុ ៣៩ ជិតចូល ៤០ ឆ្នាំហើយក្ដី ប៉ុន្ដែតារាចម្រៀងរូបនេះនៅតែស្រស់សង្ហា រក្សារូបរាងមិនខុសគ្នាប៉ុន្មានកាលពីលោកនៅកំលោះឡើយ។

ជាការពិត គ្រាន់តែ កែវ វាសនា បង្ហើបពីអាយុពិតរបស់លោកប្រាប់អ្នកគាំទ្រនៅលើបណ្ដាញសង្គមភ្លាម ក៏មានអ្នកលាន់មាត់ថា រូបរាង មុខមាត់ សម្បុរស្បែករបស់លោកប្រៀបដូចជាមនុស្សទើបតែមានវ័យសាមសិបឆ្នាំ ឬសាមសិបស្តើងប៉ុណ្ណោះ មើលយ៉ាងណាក៏មិនសមអាយុ ៣៩ ឆ្នាំដែរ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់