(វីដេអូ) ផ្ទុះចាប់អារម្មណ៍! អែន ជី និង ពេជ្រ សូលីកា ប៉ះគ្នាម្ដងច្រៀងបទនេះ អ្នកគាំទ្ររំភើបមិនចេះតិច
បើនិយាយពីអតីតតារាចម្រៀងស្រី អែនជី ដែលបានឃ្លាតឆ្ងាយពីវិថីសិល្បៈច្រើនឆ្នាំកន្លងទៅហើយ ក្រោយពីរៀបការសាងគ្រួសាររស់នៅយ៉ាងមានក្ដីសុខ ព្រមទាំងបង្កើតបានកូនប្រុសម្នាក់ជាចំណងដៃ។
ម៉្យាងវិញទៀត ខណៈពេលឆ្ងាយឆាកតន្រ្តីច្រើនឆ្នាំមកនេះ អែនជី ត្រូវបានគេសង្កេតឃើញថា អ្នកនាងកំពុងទទួលបានជីវិតមួយយ៉ាងមានក្ដីសុខជាមួយគ្រួសារ ដែលមានជីវភាពកាលីបហាយសូរមិនធម្មតានោះទេ ដោយអ្នកម៉ាក់រូបនេះរកស៊ីកាក់កប់ខ្លាំងលើមុខជំនួញអនឡាញរបស់ខ្លួន។
ដោយឡែក ថ្មីៗនេះ មហាជន ក៏ដូចជាអ្នកគាំទ្របានផ្ទុះការចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញក្នុងកម្មវិធីមួយនៃជំនួញរបស់ អ្នកនាង អេនជី ដែលអតីតតារាចម្រៀងរូបនេះ និង ពេជ្រ សូលីកា បានប៉ះគ្នាម្ដង ក្រោយពីមិត្តភាពរបស់អ្នកទាំងពីរឃ្លាតឆ្ងាយគ្នាជាយូរ ដោយបានបកស្រាយចម្រៀងរួមគ្នា គឺបទ «ឬគិតថាអូនមិនចេះយំ»។
បើនិយាយចំពោះ ទំនាក់ទំនងរវាងអ្នកម៉ាក់រូបស្រស់ទាំងពីរនេះ ធ្លាប់ជាមិត្តសម្លាញ់នឹងគ្នាច្រើនឆ្នាំមកហើយ ដោយគ្រាន់តែមិនសូវបង្ហាញវត្តមានជាមួយគ្នា ប៉ុន្តែទើបតែថ្មីៗនេះឃើញអ្នកទាំងពីរបានវិលជួបគ្នាវិញម្ដងទៀតក្នុងកម្មវិធីនេះ ថែមទាំងបកស្រាយបទចម្រៀងរួមគ្នាធ្វើឱ្យអ្នកគាំទ្របង្ហាញចិត្តរំភើបជំនួសផងដែរ៕