Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 (វីដេអូ) ផ្ទុះការរិះគន់មួយក្ឌាំង ពេលនេះ នេនទុំ ចេញមុខសុំទោស និង ប្រាប់មូលហេតុសាក់រូបព្រះព្រហ្មនៅជើង
តារា

(វីដេអូ) ផ្ទុះការរិះគន់មួយក្ឌាំង ពេលនេះ នេនទុំ ចេញមុខសុំទោស និង ប្រាប់មូលហេតុសាក់រូបព្រះព្រហ្មនៅជើង

អត្ថបទដោយ​៖ បេប៊ី សីហា ៥, ២០២២

នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបានផ្ទុះការរិះគន់មិនចេញចិត្តជាខ្លាំងចំពោះទង្វើរបស់ នេន ទុំ ដែលបានយករូបព្រះកេសរបស់ព្រះព្រហ្មទៅសាក់នឹងកំភួនជើង ដែលបង្ហាញពីការមិនឱ្យតម្លៃលើវប្បធម៌ អរីយធម៌ទាល់តែសោះ។

ពិតណាស់ នេន ទុំ បានបង្ហោះរូបថត ៣ សន្លឹកនៅលើគណនីហ្វេសប៊ុកដែលបានបង្ហាញពីស្នាមសាក់រូបព្រះព្រហ្មនៅលើជើង ព្រមទាំងបញ្ជាក់នៅលើ Caption ច្បាស់ៗថាខ្លួនបានចំណាយពេល ២១ ម៉ោងឯណោះដើម្បីសាក់រូបនេះថា ៖ «ហ៊ានណាស់ខ្ញុំ ដេកឱ្យគេចាក់ជើងរហូតដល់ ២១ ម៉ោង (២ថ្ងៃ ) លុយក៏អស់ ព្រោះអ្វី?»។

គ្រាន់តែ នេន ទុំ បង្ហោះរូបថតបង្ហាញស្នាមសាក់ត្រង់ជើងនៅលើបណ្ដាញសង្គមភ្លាម គេឃើញមហាជនអ្នកលេងបណ្ដាញសង្គមមួយចំនួនធំ បានផ្ទុះប្រតិកម្មនាំគ្នាបញ្ចេញយោបល់មិនពេញចិត្តជាខ្លាំងនូវទង្វើហាក់មិនឱ្យតម្លៃវប្បធម៌ដ៏ល្អផូរផង់ដែលបុព្វបុរសបានបន្សល់ទុក។

យ៉ាងណាមិញស្រាប់តែនៅយប់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ នេន ទុំ ក៏បានចេញវីដេអូសុំទោសដែលធ្វើឱ្យមហាជនមិនពេញចិត្តចំពោះទង្វើរបស់ខ្លួន តែយ៉ាងណាក្នុងនោះ នេន ទុំ ក៏បានបកស្រាយពីមូលហេតុដែលខ្លួនជ្រើសរើសយកសាក់រូបនៅនឹងជើងថា ដងខ្លួនរបស់មនុស្សម្នាក់ៗត្រង់ចំណុចណាក៏សំខាន់ដូចគ្នា ហើយរឿងដំបូងបំផុតដែលលោកចាក់សាក់នេះ គឺព្រោះតែការស្រឡាញ់។

លើសពីនេះ លោកក៏បានប្រាប់ពីអារម្មណ៍ផ្ទាល់ខ្លួនថា នៅលើដងខ្លួនរបស់មនុស្សលោកគិតត្រង់ចំណុចកន្លែងណាក៏អាចតាំង (សាក់) បានដែរ ហើយមូលហេតុដែលខ្លួនសាក់នៅកំភួនជើង ព្រោះលោកគិតថាពេលលោកឡើងឆាកអាចបង្ហាញឱ្យអន្តរជាតិបានឃើញពីវប្បធម៌ខ្មែរយើង ហើយម្យ៉ាងវិញទៀតនៅលើផ្នែកដៃលោកមានសាក់ច្រើនហើយទើបមិនអាចសាក់បាន។ សូមទស្សនាការបកស្រាយទាំងស្រុងរបស់ នេន ទុំ ៖

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់