ផ្ទុះការចាប់អារម្មណ៍សម្រស់កូនប្រុសច្បង Kan វ័យទើប ១៤ ឆ្នាំ តែមុខមាត់សង្ហាមិនចាញ់ឪពុក
បើនិយាយពីជីវិតរបស់តារាប្រុសជើងចាស់លោក Kan Theeradej មហាជនមួយចំនួនមុខជាបានដឹងហើយថា តារាប្រុសរូបនេះគឺនៅក្រៅឆាកតែងតែប្រើជីវិតសាមញ្ញ រស់នៅជួបជុំគ្រួសារ ដោយធ្វើអ្វីជុំគ្នា និង តែងនាំគ្រួសារទៅណាមកណាស្ទើរតែគ្រប់កម្មវិធីមិនថាតូចធំ។
ថ្មីៗនេះ ប្រិយមិត្តអ្នកគាំទ្រជាច្រើនហាក់ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើសម្រស់កូនប្រុសច្បងរបស់ Kan ដែលមានឈ្មោះថា Khunatum Wongpuapan ឬហៅក្រៅថា Kun បច្ចុប្បន្នមានវ័យ ១៤ ឆ្នាំ ប៉ុន្តែរូបគេមានកម្ពស់ខ្ពស់ស្រឡះ ជាពិសេសថែមទាំងមានមុខមាត់ស្រស់សង្ហាមិនចាញ់ឪពុកនោះឡើយ។
ភាពស្រស់សង្ហារបស់ Kun ហាក់ធ្វើឱ្យហ្វេនៗលាន់មាត់សរសើរ ដោយគេអាចនឹងក្លាយជាអនាគតតារាសម្តែង ឬ បង្ហាញម៉ូដមួយរូបនាថ្ងៃអនាគត បើសិនជាគេចង់ប្រឡូកក្នុងវិស័យសិល្បៈ ដោយដើរតាមជំហានរបស់ឪពុក។
បន្ថែមពីនេះគេបានដឹងថា ក្រៅពីរូបរាងសង្ហា Kun ក៏ជាក្មេងវ័យឆ្លាត និង សិស្សពូកែមួយរូបផងដែរ ដោយបច្ចុប្បន្នរូបគេកំពុងធ្វើដំណើរទស្សនកិច្ចសិក្សាក្រៅប្រទេស នៅឯប្រទេសស្វីស៕