អាយុជិត ៤០ ឆ្នាំហើយ តែ Sandara ទម្លាយផាំងច្បាស់ៗថា មិនចង់រៀបការទេ
ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាបានស្គាល់ច្បាស់ហើយ នូវអតីតសមាជិកក្រុមចម្រៀងនារីកូរ៉េដ៏ល្បីកក្រើកបេះដូងយុវវ័យ 2ne1 គឺកញ្ញាសាច់ចាំវ័យ ៣៧ ឆ្នាំ Park ដែលតែងតែធ្លាប់ធ្វើឱ្យអ្នកគាំទ្រលង់ស្រឡាញ់បាក់ទឹកបាក់ដី ដោយសារតែសមត្ថភាព ព្រមទាំងអត្តចរិត Sandara របស់នាង តាមរយៈបទចម្រៀងនានា ក៏ដូចជានៅក្រៅឆាកតន្ដ្រីនានាជាដើម។
យ៉ាងណាមិញ បើក្រឡេកមកមើលជីវិតស្នេហារបស់នាងវិញ គេឃើញថា តាំងពីប្រឡូកសិល្បៈមក គេមិនដែលឃើញ Sandara ទាក់ទងស្នេហាជាមួយបុរសណាម្នាក់ជាផ្លូវការនោះទេ ដោយភាគច្រើនឃើញមានតែចចាមអារ៉ាមមួយភ្លែតៗប៉ុណ្ណោះ។
ដោយឡែក មហាជនអ្នកគាំទ្រជាច្រើន ពិតជានាំគ្នាទន្ទឹងចាំមើលមិនតិចឡើយ ថាពេលណាតារាសំណព្វរបស់ខ្លួននឹងមានស្នេហាដូចគេ ជាពិសេសមានអ្នកខ្លះក៏ឆ្លៀតស្រមៃចង់ឃើញនាងបានសាងគ្រួសារផ្ទាល់ខ្លួនផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ Sandara ក៏បានទម្លាយទាក់ទងនឹងរឿងរៀបការនេះ នៅក្នុងកម្មវិធីទូរទស្សន៍មួយដូចគ្នា។ ក្នុងនោះ Sandara បានឱ្យដឹងថា ខ្លួនពិតជាមិនចង់រៀបការនោះទេ តែបើសិនឱ្យទាក់ទងគ្នាធម្មតានោះ នាងអាចធ្វើបាន ហើយបើសិនជាមានអ្នកណែនាំស្នេហាបែប Blind Date នោះ នាងក៏ចង់សាកមើលផងដែរ។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រទាំងឡាយ ក៏ជូនពរឱ្យ Sandara ឆាប់រកអ្នកដែលត្រូវចិត្តឃើញ និងសាងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែមផងដែរ៕