ទឹកចិត្តប្រពៃ! Due Arisara ចំណាយលុយជិតពាន់ដុល្លារ ដើម្បីទិញខោអាវដែល Tangmo ធ្លាប់ស្លៀក
បើទោះបីជាឃ្លាតឆ្ងាយពីក្រុមគ្រួសារ និង មហាជនជាទីស្រឡាញ់ដោយគ្មានថ្ងៃត្រឡប់ តែរូបសម្រស់ កេរ្ដិ៍ឈ្មោះ ព្រមទាំងសំឡេងរបស់តារាស្រី Tangmo នៅតែដឹតដាម និង ដក់ជាប់នៅក្នុងដួងចិត្តរបស់មនុស្សគ្រប់គ្នា ដែលតែងតែស្រឡាញ់នាង ជារៀងរហូត។
អ្វីដែលសំខាន់ បើងាកទៅមើលមិត្តៗដែលជិតស្និទ្ធរបស់ Tangmo វិញ បន្ទាប់ពីមិត្តសម្លាញ់ បានឃ្លាតទៅ ពួកគេតែងតែធ្វើបុណ្យស្ទើរមិនលស់មួយថ្ងៃណាឡើយ ដើម្បីឧទ្ទិសកុសលឱ្យមិត្តជាទីស្រឡាញ់ដែលបានឃ្លាតឆ្ងាយទៅ។
លើសពីនេះទៅទៀតោះ ថ្មីៗនេះ Anna បានសម្រេចចិត្តជាមួយនឹង Bird ដែលជាសង្សារ Tangmo ដោយយកសម្លៀកបំពាក់ទាំងប៉ុន្មានរបស់ Tangmo ដែលធ្លាប់បានស្លៀក ដាក់លក់ ដើម្បីនាំយកថវិការទាំងអស់នោះ ទៅធ្វើកិច្ចការសប្បុរសធម៌ជូននាងជាលើកចុងក្រោយ។
យ៉ាងណាមិញ បន្ទាប់ពី Anna បានឡាយលក់សម្លៀកបំពាក់ទាំងអស់នោះ ឃើញថាមានមហាជនជាច្រើនបានចូលទៅទិញ ជាពិសេស ក្នុងនោះគេក៏ឃើញតារាស្រី Due Arisara ម្នាក់ផងដែរ ដែលបានចូលរួមចំណែកជួយទិញសម្លៀកបំពាក់ទាំងអស់នោះ សរុបតម្លៃ ៥០០$ ឯណោះ។ ក្រោយពីឃើញសកម្មភាពរបស់តារាស្រី Due បែបនេះ មហាជនសរសើរទឹកចិត្តនាង ដែលចេះជួយចូលរួមចំណែក ធ្វើការងារសប្បុរសធម៌ ដូចជាធ្វើបុណ្យរួមគ្នាជា Tangmo ជាលើកចុងក្រោយផងដែរ៕