ផ្អែមណាស់! រ៉េត សារីតា និង គូស្នេហ៍ បណ្ដើរគ្នាយ៉ាងត្រសងទៅឡាវ
រយៈពេលប្រមាណជិត ២ ឆ្នាំមកហើយ ដែលម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ កញ្ញា រ៉េត សារីតា បានបើកបង្ហាញពីទំនាក់ទំនងស្នេហាយ៉ាងស្អិតល្មួតជាមួយគូស្នេហ៍ដែលជាជនជាតិបរទេសរូបសង្ហារបស់នាង ដោយគេចាំបានថាចាប់តាំងពី រ៉េត សារីតា តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe 2020 នៅសហរដ្ឋអាមេរិក ពេលចប់ការប្រកួតនាងមិនបានត្រឡប់មកប្រទេសវិញភ្លាមៗទេ គឺនៅបន្តដើរលេងជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែម។
មកដល់ពេលនេះស្នេហារវាងបវរកញ្ញាគ្រងមកុដ Miss Universe Cambodia 2020 រូបនេះ និង គូស្នេហ៍បណ្ដូលចិត្ត នៅតែបន្តចែករំលែកក្ដីស្នេហ៍ដ៏ផ្អែមល្ហែមរបស់ពួកគេទាំងពីរនៅលើបណ្ដាញសង្គមឱ្យអ្នកគាំទ្របានឃើញជារឿយៗ។
និយាយដល់ក្ដីស្នេហ៍ផ្អែមល្ហែមរបស់ រ៉េត សារីតា ថ្មីៗនេះ នាង និង គូស្នេហ៍ជនជាតិបរទេស បានបណ្ដើរគ្នាយ៉ាងត្រសងធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសឡាវយ៉ាងរ៉ូមែនទិកតែ ២ នាក់ ក្នុងនោះពួកគេទាំងពីរក៏បានថតរូបបង្ហាញពីភាពស្និទ្ធស្នាល ស្ដែងពីទំនាក់ទំនងស្នេហ៍យ៉ាងមានក្ដីសុខ។ ក្រោយឃើញភាពផ្អែមល្ហែមរបស់ រ៉េត សារីតា និង គូស្នេហ៍ បានធ្វើឱ្យមិត្តភក្ដិ និង អ្នកគាំទ្រមួយចំនួនបានចូលទៅបញ្ចេញយោបល់សរសើរថាពួកគេស័ក្ដិសមគ្នាព្រោងព្រាត៕