ឈិន ឈឿន គឺជាកីឡាករបាល់ទាត់កម្ពុជាដ៏លេចធ្លោមួយរូប ដែលកន្លងមកលោកធ្លាប់បង្ហាញខ្លួនច្រើនលើកនៅក្នុងក្រុមជម្រើសជាតិកម្ពុជា ហើយក៏ត្រូវបានមហាជនចាត់ទុកជាកីឡាករមួយរូបដែលមានមាឌតូច តែមានសមត្ថភាពខ្លាំងនៅលើទីលានផងដែរ។
ងាកចេញពីអាជីពការងារហើយត្រឡប់ទៅមើលជីវិតឯកជនវិញ បច្ចុប្បន្ន ឈិន ឈឿន កំពុងរួមរស់ជាមួយភរិយា និង កូនយ៉ាងមានក្ដីសុខ ដោយថ្មីៗនេះលោក និង ភរិយាបានធ្វើខួបស្នេហារយៈពេល ១៦ ឆ្នាំប្រកបដោយភាពផ្អែមល្ហែម។ ពិតណាស់កន្លងមកគេច្រើនតែឃើញ ឈិន ឈឿន បង្ហាញភាពស្វាហាប់នៅលើទីលានបាល់ទាត់ តែលោកក៏ជាបុរសសម្ដីផ្អែម ពូកែលួងលោមភរិយាណាស់ដែរ។
តួយ៉ាង ក្នុងថ្ងៃខួបស្នេហា ១៦ ឆ្នាំរបស់ពួកគេ ឈិន ឈឿន បានបង្ហោះសារថា ៖ «ស្រឡាញ់គ្នា 16 ឆ្នាំក៏នៅតែឈ្លោះគ្នា 30ឆ្នាំក៏នៅតែឈ្លោះគ្នាដែរ។ អ្វីដែលសំខាន់គឺយើងត្រូវចេះអត់ឱនឱ្យគ្នាអធ្យាស្រ័យឱ្យគ្នា កុំចង់ចាញ់ឈ្នះគ្នា។ បងអរគុណអូនគ្រប់យ៉ាងមកដល់ពេលនេះ ១៦ ឆ្នាំហើយ ដែលយើងចាប់ដៃគ្នា លំបាកជាមួយគ្នា ហត់នឿយជាមួយគ្នា តែពួកយើងតស៊ូបាន។ រីករាយថ្ងៃយើងស្រឡាញ់គ្នា ១៦ ឆ្នាំ happy anniversary 16 year ជាពិសេសអរគុណម៉ាក់ប៉ា សម្រាប់ក្ដីស្រឡាញ់ដល់កូន»៕