Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ចាំទេ? នេះជាបវរកញ្ញាខ្មែរទី ១ ដែលឆក់តំណែង 1st Runner-up លើឆាកអន្ដរជាតិ
តារា

ចាំទេ? នេះជាបវរកញ្ញាខ្មែរទី ១ ដែលឆក់តំណែង 1st Runner-up លើឆាកអន្ដរជាតិ

អត្ថបទដោយ​៖ សាកល មិថុនា ២៣, ២០២២

ឆ្នាំ ២០១៥ អាចនិយាយបានថាជាឆ្នាំមាសមួយសម្រាប់ប្រទេសកម្ពុជា ក្នុងកម្មវិធីប្រកួតសម្រស់ និង សមត្ថភាពដ៏ធំ Miss Global 2015 ដោយបវរកញ្ញាតំណាងប្រទេសកម្ពុជា ឈ្មោះនាង Virginia Prak កូនខ្មែរ-អាមេរិក បានយកឈ្នះទទួលបានចំណាត់ថ្នាក់រងទី ១ (1st Runner-up) ធ្វើឱ្យមហាជនខ្មែរសប្បាយរីករាយយ៉ាងខ្លាំង។

ក្នុងឆ្នាំ ២០១៥ នៃកម្មវិធី Miss Global នោះ បវរកញ្ញាជាកូនខ្មែរ-អាមេរិក នាង Virginia Prak ធ្វើបានយ៉ាងល្អគ្រប់វគ្គ ដោយកញ្ញាបានសាងភាពភ្ញាក់ផ្អើលដល់មហាជន ទាំងជាតិ និង អន្តរជាតិ នៅលើឆាកនោះ ជាមួយសមត្ថភាពដ៏ខ្លាំង និង រូបសម្រស់បែបកូនកាត់របស់នាង។ ជាមួយគ្នានោះ ថ្វីដ្បិតតែនាង Virginia Prak ចេះនិយាយខ្មែរតិចៗពិតមែន ប៉ុន្តែនាងបានពាំនាំយករបាំខ្មែរ បង្ហាញលើឆាកកម្មវិធីនោះបានយ៉ាងល្អ និង ទទួលបានការសរសើរយ៉ាងខ្លាំងពីអន្តរជាតិ។

បន្ទាប់ពីយកឈ្នះក្នុងកម្មវិធីដោយទទួលបានចំណាត់ថ្នាក់រងទី ១ រួចមក បវរកញ្ញា Virginia Prak ដែលតំណាងកម្ពុជា ក៏បានដឹកដៃម្ចាស់មកុដ និង ជ័យលាភីរងផ្សេងទៀត ធ្វើដំណើរទស្សនកិច្ចប្រទេសកម្ពុជាផងដែរកាលពីឆ្នាំ ២០១៦ ដែលកាលណោះថែមទាំងមានការប្រគំតន្រ្តីមនុស្សធម៌ រៃអង្គាសថវិកាជួយឧបត្ថម្ភដល់ក្មេងៗនៅមន្ទីរពេទ្យគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទៀតផង។

គួរឱ្យដឹងដែរថា កម្មវិធី Miss Global 2015 បានប្រារព្ធធ្វើនៅក្នុងប្រទេសហ្វីលីពីន ដោយបវរកញ្ញាមកពីប្រទេសអូស្ត្រាលី នាង Jessica Peart បានយកឈ្នះក្លាយជាម្ចាស់មកុដ និង ក្នុងនោះមានបេក្ខភាព ៤ ប្រទេសផ្សេងទៀតបានជាប់ចំណាត់ថ្នាក់រង ដោយចំណាត់ថ្នាក់រងទី ១ បានមកបវរកញ្ញាកម្ពុជា គឺនាង Virginia Prak, ចំណាត់ថ្នាក់រងទី ២ បានទៅលើនាង Lorna Murphy បវរកញ្ញាមកពីអៀរឡង់, ចំណាត់ថ្នាក់រងទី ៣ គឺនាងGergana Doncheva មកពីប្រទេសប៊ុលហ្គារី និង ចំណាត់ថ្នាក់ទី ៤ គឺនាង Candice Ramos របស់ហ្វីលីពីន៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
អត្ថបទក្រុមហ៊ុន

ចង់បានស្បែកមុខស្អាត ភ្លឺម៉ដ្ឋ និង ទន់រលោងមែនទេ? នេះនែ៎ ថ្មី!ក្រែមលាបមុខផនស៍ សេរ៉ូម

មិថុនា ៣០, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់