Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 យក់ ថិតរដ្ឋា ឆ្លើយផូងទាំងអស់សំណើច ពេលគេសួរដល់រឿងយកកូនបន្ថែម
តារា

យក់ ថិតរដ្ឋា ឆ្លើយផូងទាំងអស់សំណើច ពេលគេសួរដល់រឿងយកកូនបន្ថែម

អត្ថបទដោយ​៖ បេប៊ី មិថុនា ២៣, ២០២២

ចំណងអាពាហ៍ពិពាហ៍របស់កំពូលតារាចម្រៀងស្រីដ៏ល្បី អ្នកនាង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ពេលនេះទទួលបានតំណក់ឈាមកូនប្រុសស្រី ៣ នាក់ហើយ ដែលកូនៗរបស់ពួកគេ ម្នាក់ៗមានមុខមាត់ស្រស់ស្អាត និង ស្រស់សង្ហាគួរឱ្យស្រឡាញ់ ជាពិសេសកូនប្រុសច្បងរបស់ពួកគេទាំងពីរដែលមានអាយុ ១៤ ឆ្នាំនោះ មានមុខមាត់ស្រស់សង្ហាដូចគ្នានឹងលោកប៉ាបេះបិទ។

ចាប់តាំងពី យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត កាន់ដៃគ្នាចូលរោងការ និង រួមរស់ជាប្ដីប្រពន្ធរយៈពេលច្រើនឆ្នាំមកនេះ ក៏មិនធ្លាប់លេចឮដំណឹងរកាំរកូសនឹងគ្នាដែរសម្រាប់គូស្វាមីភរិយាមួយគូនេះ ប៉ុន្ដែអ្វីដែលមហាជនអ្នកគាំទ្របានឃើញ គ្រួសាររបស់ពួកគេរស់នៅប្រកបដោយសុភមង្គលស្រឡាញ់ផ្អែមល្ហែមចំពោះគ្នារហូតបង្កើតបានកូនប្រុស ២ ស្រី ១ ដូចសព្វថ្ងៃ។

យ៉ាងណាមិញទន្ទឹមនឹងការទទួលបានទាយាទស្នងត្រកូលដល់ទៅ ៣ នាក់នេះ ថ្មីៗនេះ យក់ ថិតរដ្ឋា និង ស្វាមីក៏បាននិយាយក្នុងបទសម្ភាសជាមួយ សិល្បករកម្ពុជា ដោយក្នុងនោះមានការសួរនាំរឿងយកកូនបន្ថែមទៀត ស្រាប់តែភ្លាមនោះ កំពូលតារាស្រីរូបនេះ បានឆ្លើយតបទាំងអស់សំណើចថា នាងសុំមានកូនតែ ៣ នាក់នេះគ្រប់គ្រាន់ហើយ ដោយសារនាងមានការងារច្រើនត្រូវបំពេញ មិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែកូនៗឱ្យបានដិតដល់ ម្យ៉ាងនាងគិតថា កូន ៣ នាក់នេះសម្រាប់នាង និង គ្រួសារយល់ថាសមល្មមហើយ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black

ឧសភា ២៣, ២០២៣
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ​ផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីជប៉ុន​មកកម្ពុជា

ឧសភា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase

ឧសភា ១៥, ២០២៣
បច្ចេកវិទ្យា

MSI Stealth 17 Studio A13V Gaming Laptop

ឧសភា ១០, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់