(វីដេអូ) អស់ទាស់! ឆ្នាំនេះវៀតណាម អញ្ជើញសុទ្ធតែបវរកញ្ញាចក្រវាល ឆ្នាំ ២០១៨ និង ២០២១ មក កក្រើកមិនធម្មតា
នាង Catriona Gray គឺជាម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាល ឆ្នាំ ២០១៨ ជនជាតិហ្វីលីពីនម្នាក់ ដែលមានសន្ទុះគាំទ្រយ៉ាងស្ទើរជុំវិញពិភពលោក បន្ទាប់ពីគ្រងមកុដនៅក្នុងប្រទេសថៃកន្លងទៅនោះ។
ថ្មីៗនេះកន្លងទៅនេះមានដំណឹងថា បវរកញ្ញាចក្រវាលប្រចាំឆ្នាំ ២០១៨ រូបនេះ ត្រូវបានស្ថាប័ន Miss Universe Vietnam អញ្ជើញនាងដើម្បីចូលរួមជាកិត្តិយសក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe Vietnam 2022។ យ៉ាងណាមិញ នៅថ្អៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ នេះដែរ នាង Catriona Gray បវរកញ្ញាចក្រវាលឆ្នាំ ២០១៨ បានធ្វើដំណើរមកដល់ប្រទេសវៀតណាមហើយ ដោយគេកត់សម្គាល់ឃើញមានការស្វាគមន៍យ៉ាងកក់ក្រៅពីអ្នករៀបចំកម្មវិធី។
អ្វីដែលចាប់អារម្មណ៍នោះ គ្រាន់តែមកដល់ព្រលានយន្តហោះ Tan Son Nhat ក្នុងទីក្រុងហូជីមីន (Ho Chi Minh) ភ្លាម គេឃើញមានអ្នកគាំទ្របវរកញ្ញារូបនេះ ចោមរោមកក់កុញណែនណាន់តាន់តាប់ពេញព្រលានយន្តហោះ ហាក់បីដូចស្រមោចចោមស្ករដូច្នោះ។
អ្វូីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះ មុនការមកដល់របស់បវរកញ្ញា Catriona Gray ក្នុងទឹកដីប្រទេសវៀតណាមនាព្រឹកនេះ វត្តមានបវរកញ្ញាចក្រវាល ឆ្នាំ ២០២១ គឺនាង Harzaaz Sandhu ជនជាតិឥណ្ឌា ក៏បានមកកាន់ប្រទេសវៀតណាមតមបតាមការអញ្ជើញពីម្ចាស់កម្មវិធីប្រកួតសម្រស់ Miss Universe Vietnam ផងដែរ ដែលនាងបានមលដល់ប្រទេសវៀតណាមកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ។
គួរឱ្យដឹងដែរថា កម្មវិធីប្រកួតសម្រស់ Miss Universe Vietnam 2022 ទើបតែបានបញ្ចប់ការប្រកួតវគ្គបឋមកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ដោយវគ្គប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅរាត្រីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២ ក្នុងទីក្រុងហូជីមី (Ho Chi Minh) ប្រទេសវៀតណាម៕