Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ផ្ទុះរឿង Toey មានសង្សារភ្លាម មានអីស្រាប់តែ Taew ចេញមុខទម្លាយបែបនេះភ្លាម
តារា

ផ្ទុះរឿង Toey មានសង្សារភ្លាម មានអីស្រាប់តែ Taew ចេញមុខទម្លាយបែបនេះភ្លាម

អត្ថបទដោយ​៖ Sorphors មិថុនា ២៣, ២០២២

នៅលើគេហទំព័រសារព័ត៌មានថៃមួយរយៈចុងក្រោយនេះ ហាក់តាមប្រមាញ់រឿងរ៉ាវរបស់តារាស្រី Toey Jariporn ជាខ្លាំង បន្ទាប់ពីលេចរូបភាពរបស់នាងកៀកកើយស្និទ្ធស្នាលជាមួយអតីតស្នេហ៍ចាស់ Alex Rendell ដោយគ្រប់គ្នាសង្ស័យ និង មានមន្ទឹលក្នុងចិត្តថា តើនាងផ្តើមស្នេហ៍សារជាថ្មីឬយ៉ាងណា?

តែទោះជាយ៉ាងណា ជុំវិញរឿងមួយនេះ តារាស្រីរាងតូចច្រឡឹងរូបនេះក៏បានចេញមុខបង្ហើប និង ជម្រះមន្ទឹលសង្ស័យរបស់អ្នកគាំទ្រហើយថា នាង និង Alex Rendell គ្រាន់តែជាមិត្តប៉ុណ្ណោះ មិនមែនជាស្នេហា ព្រោះពេលនេះនាងកំពុងតែមានអ្នកស្អំបេះដូងហើយដែរ។

យ៉ាងណាមិញ បន្ទាប់ពីតារាស្រី Toey Jariporn បង្ហើបថា មានអ្នកស្អំបេះដូង ស្រាប់តែនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ តារាស្រី Taew Natapohn ដែលជាមិត្តសម្លាញ់របស់នាងបានចេញមុខទម្លាយពីរឿងរ៉ាវស្នេហ៍របស់មិត្តសម្លាញ់ថា ៖ «កុំថាឡើយមហាជន តែសូម្បីតែខ្ញុំក៏មិនទាន់បានជួបមុខដូចគ្នា ពេលនេះកំពុងតែតាមស៊ើបខ្លះៗដែរ តែណាស់ហើយរង់ចាំឱ្យ Toey ចេញមុខទម្លាយខ្លួនឯងវិញល្អជាង»។

ជុំវិញរឿងរ៉ាវស្នេហ៍យ៉ាងអាថ៍កំបាំងរបស់តារាស្រី Toey Jariporn ពេលនេះ កំពុងតែធ្វើឱ្យមហាជនចាប់ក្រសែភ្នែក និង តាមដានស្ទើរតែគ្រប់គ្នាតែម្តង ដោយសារតែម្នាក់ៗចង់ឃើញមុខបុរសដែលអាចឆក់បានបេះដូងរបស់តារាស្រីរាងតូចច្រឡឹងរូបនេះបាន៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់