Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ឃើញ គង់ សុជាតិ មានកូនប្រសាទាំងវ័យក្មេង យុគ ចិន្ដា ជ្រួលច្រាលចិត្តចង់មានកូនប្រសាដូចមិត្តសម្លាញ់ដែរ
តារា

ឃើញ គង់ សុជាតិ មានកូនប្រសាទាំងវ័យក្មេង យុគ ចិន្ដា ជ្រួលច្រាលចិត្តចង់មានកូនប្រសាដូចមិត្តសម្លាញ់ដែរ

អត្ថបទដោយ​៖ បេប៊ី មិថុនា ២៣, ២០២២

នៅក្នុងវិថីសិល្បៈ មហាជនអ្នកគាំទ្របានដឹងថា ពិធីការិនីឆ្នើមជើងចាស់ ២ ដួង គឺអ្នកនាង គង់ សុជាតិ និង យុគ ចិន្ដា ជាមិត្តសម្លាញ់រាប់អានគ្នាច្រើនឆ្នាំមកហើយ តួយ៉ាងក្នុងថ្ងៃអ្នកនាង គង់ សុជាតិ រៀបមង្គលការឱ្យកូនប្រុសច្បង គេក៏ឃើញវត្តមានពិធីការិនី យុគ ចិន្ដា ដែលជាមិត្តសម្លាញ់ បាននាំកូនស្រីបណ្ដូលចិត្តទៅចូលរួមសម្ដែងភាពសប្បាយរីករាយដល់គូស្វាមីភរិយាថ្មីផងដែរ។

រវាង គង់ សុជាតិ និង យុគ ចិន្ដា មិនត្រឹមតែជាពិធីការិនីរៀមច្បងដ៏គួរឱ្យគោរពស្រឡាញ់ពីមិត្តសិល្បករជំនាន់ក្រោយទេ ចំពោះទំនាក់ទំនងក៏ស្អិតល្មួត ហើយថែមទាំងមានវ័យស្របាលៗគ្នាទៀត។ ដោយឡែកក្រោយឃើញអ្នកនាង គង់ សុជាតិ មានកូនប្រសាហៅមុន ស្រាប់តែតារាជើងចាស់អ្នកនាង យុគ ចិន្ដា ក៏បានបង្ហើបថា អ្នកនាងក៏ជ្រួលជ្រើមចង់បានកូនប្រសាដូចមិត្តសម្លាញ់ដែរ តែទាល់ត្រង់កូនស្រីនៅក្មេងមិនទាន់រៀនចប់ចុងចប់ដើមនៅឡើយ។

ទោះជាបែបនេះ ក្នុងនាមជាមិត្តជិតដិតរាប់អានគ្នាច្រើនឆ្នាំ យុគ ចិន្ដា ក៏សម្ដែងក្ដីអបអរសាទរ និង រំភើបជំនួសមិត្ត ដែលទទួលបានគ្រួសារមួយពោរពេញដោយសុភមង្គល ហើយថែមទាំងនៅក្មេងសោះក៏មានកូនប្រសាម្នាក់បាត់ទៅហើយ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
អត្ថបទក្រុមហ៊ុន

ចង់បានស្បែកមុខស្អាត ភ្លឺម៉ដ្ឋ និង ទន់រលោងមែនទេ? នេះនែ៎ ថ្មី!ក្រែមលាបមុខផនស៍ សេរ៉ូម

មិថុនា ៣០, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់