បង្ហាញមុខតារាថៃល្បីៗ មានឈាមជ័រកូនកាត់ចិន អ៊ីចឹងតើបានម្នាក់ៗស្អាត និង សង្ហាខ្លាំងណាស់
អ្នកណាមិនល្បីថា នៅក្នុងពិភពសិល្បៈថៃជាកន្លែងមួយសម្បូរទៅដោយបុគ្គលដែលមានសមត្ថភាព និង សម្បូរទៅដោយតារាប្រុសស្រីស្អាតៗមិនចាញ់នៅប៉ែកអឺរ៉ុបនោះទេ។ ពិសេសតារាប្រុសស្រីថៃភាគច្រើនក៏សម្បូរទៅដោយកូនកាត់ស្ទើរតែគ្រប់ជាតិសាសដែរ ដែលក្នុងនោះរួមមានទាំងតារាថៃកូនកាត់ចិនទៀតផង។ ជាក់ស្តែង បើក្រឡេកទៅមើលតារាថៃដែលជាកូនកាត់ចិន តៃវ៉ាន់វិញ ក៏មានមិនតិចដែរ រួមមាន ៖
១. តារាប្រុសកែវភ្នែកស្រទន់ James Ma
មិនបាច់ឆ្ងល់នោះទេថា ហេតុអ្វីបានជាតារាប្រុសកែវភ្នែកស្រទន់ James Ma មានរូបរាងស្រស់សង្ហានោះ ព្រោះលោកជាតារាប្រុសម្នាក់ដែលមានសែស្រឡាយចិន ពោលគឺលោកជាកូនថៃកាត់ចិនតៃវ៉ាន់ ដោយមានម្តាយជាជនជាតិថៃ រីឯឪពុកជាជនជាតិចិនតៃវ៉ាន់។
២. តារាសម្តែងប្រុស Bie Kpn
Bie Kpn អ្នកណាៗក៏ស្គាល់ដែរថាលោកគឺជាស្វាមីរបស់តារាស្រី GupGip។ អ្វីដែលកាន់តែពិសេស មានប្រិយមិត្តខ្លះប្រាកដជាមានចម្ងល់ហើយថា ហេតុអ្វីបានជាតារាប្រុសរូបនេះចេញចូលថតរឿងម្តងក្នុងប្រទេសថៃ ម្តងក្នុងប្រទេសចិនបែបនេះ ព្រោះតាមពិតទៅតារាប្រុស Bie Kpn មានសែស្រឡាយជាជនជាតិចិន ពោលគឺលោកមានម្តាយជាជនជាតិថៃ ចំណែកឪពុកជាជនជាតិចិនតៃវ៉ាន់ហ្នឹងហើយ។ ដោយឡែក អ្វីដែលសំខាន់តារាប្រុសរូបនេះ ក៏មានវត្តមាននៅក្នុងវិស័យខ្សែភាពយន្តភាគចិនមិនតិចនោះដែរមកទល់ពេលនេះ។
៣. តារាសម្តែងស្រី Jan Ramida
បើនិយាយពីតារាស្រី Jan Ramida មិនមែនជារឿងចម្លែកនោះទេ ដែលនាងកើតមកមានរូបសម្រស់ស្រស់ស្អាត រហូតក្លាយជាតារាសម្តែងនៅក្នុងពិភពសិល្បៈថៃនោះ ព្រោះនាងជាកូនថៃកាត់ចិនតៃវ៉ាន់ដូចទៅនឹងតារាប្រុសពីរនាក់ខាងលើដូចគ្នា ដែលមើលទៅសុទ្ធសឹងតែជាតារាដែលមានរូបសម្រស់សមជាកូនកាត់ពិតប្រាកដមែន។
៤. តារាសម្តែងប្រុស Eiffel Krit
ដោយឡែក បើនិយាយពី Eiffel Krit វិញ ក៏ជាតារាសម្តែងប្រុសវ័យក្មេងម្នាក់ស្ថិតនៅក្នុងផលិតកម្ម GMM ដែលកំពុងតែទទួលបានការគាំទ្រជាច្រើនពីស្រទាប់យុវវ័យដែរ។ ពិសេស បើងាកទៅមើលរូបសម្រស់របស់តារាប្រុសរូបនេះវិញ ស្រស់សង្ហាមិនចាញ់អ្នកណាៗឡើយ ព្រោះតាមពិតទៅលោកមិនមែនជាកូនថៃសុទ្ធនោះទេ តែលោកជាកូនថៃកាត់ចិនតៃវ៉ាន់ ដែលមានម្តាយជាជនចាតិថៃ ចំណែកឪពុកជាជនជាតិចិនតៃវ៉ាន់៕