Khun Sumanee រហស្សនាម បាប៊ីស្រុកថៃ ទម្លាយវីដេអូផាត់មុខលើកដំបូងក្នុងវ័យ ៨៤ ឆ្នាំ
បើទោះជាមានវ័យទៅដល់ ៨៤ ឆ្នាំទៅហើយក្តី តែលោកយាយ Khun Sumanee មានភាពល្បីល្បាញមិនចាញ់តារាមួយចំនួននោះទេ ពោលគឺដោយសារតែមុខមាត់សម្រស់របស់លោកស្រីប្លែកខ្លាំងខុសវ័យ និង ថែមទាំងត្រូវបានមហាជន ដាក់រហ័ស្សនាមថា តុក្កដាបាប៊ី ទៀតផង។
យ៉ាងណាមិញ មើលទៅការផាត់មុខតុបតែងខ្លួនរបស់បាប៊ីស្រុកថៃរូបនេះ ក៏ពិតជាមិនធម្មតាដែរ ដែលធ្វើឱ្យមហាជនជាច្រើនតែងតែនាំគ្នាឆ្ងល់ថា តើលោកស្រីជាអ្នកដែលតុបតែងខ្លួនឯង ឬ យ៉ាងណា?
ដោយឡែក ថ្មីៗនេះ លោកយាយ Khun Sumanee ក៏បានទម្លាយឃ្លីបវីដេអូមួយរបស់ខ្លួន ដោយបានបង្ហាញឱ្យឃើញពីសកម្មភាពមួយ ដែលគ្មាននរណាងាយបានឃើញឡើយ។
ក្នុងឃ្លីបនោះដែរ គឺលោកស្រី បានស្រាយចម្ងល់របស់មហាជននោះឯង ដោយបង្ហាញឱ្យឃើញថាលោកស្រី កំពុងតែអង្គុយតុបតែងមុខដោយខ្លួនឯងយ៉ាងស្ទាត់ជំនាញដូចជានៅក្មេងវ័យក្មេងដូច្នោះដែរ។ ហើយអ្វីដែលគេចាប់អារម្មណ៍ជាងនេះទៀត គឺក្បាលរបស់លោកស្រី ក៏មិនមានពាក់សក់ពណ៌ ដូចដែលឃើញរាល់ដងនោះដែរ។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជាសរសើរមិនតិចឡើយ ដែលលោកស្រី Khun Sumanee នៅតែអាចថែរក្សាសម្រស់ខ្លួនឯងបានយ៉ាងល្អបែបនេះ ហើយគេក៏មិននឹកស្មាននោះទេថា តាមពិតរាល់ដងដែលគេបានឃើញសម្រស់លោកស្រី គឺជាថ្វីដៃផាត់មុខដោយលោកស្រីផ្ទាល់នោះដែរ ព្រោះកន្លងមកគេធ្លាប់តែគិតថា លោកស្រីមានជាងផាត់មុខផ្ទាល់ខ្លួនរហូត៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖