ចូលហាងប្រ៊េន តែត្រូវបុគ្គលិកមើលងាយ ស្រាប់តែស្អែកឡើង ទៅទិញស្ទើរអស់ពីហាង
ការបានចូលទិញអីវ៉ាន់ក្នុងហាងប្រ៊េនល្បីៗ អាចនិយាយបានថាជាបទពិសោធន៍ដ៏សប្បាយរីករាយរបស់មនុស្សមួយចំនួន តែចំពោះស្រ្តីជនជាតិសឹង្ហបុរីរូបនេះវិញ តែនាងបែរជាត្រូវបុគ្គលិកមើលងាយមិនស្វាមគន៍ រហូតធ្លាយរឿងដល់កូនស្រី ធ្វើឱ្យនាងក្តៅចិត្តជំនួសម្តាយ រួចក៏នាំគាត់ទៅសងសឹកវិញយ៉ាងមិននឹកស្មាន។
តាមការរៀបរាប់របស់កូនស្រី បានឱ្យដឹងថា ម្តាយរបស់នាងបានចូលទៅទិញអីវ៉ាន់នៅហាងរបស់ប្រ៊េនមួយកន្លែង នាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ហើយនៅពេលដែលគាត់ចង់មើលកាបូបដែលខ្លួនចាប់អារម្មណ៍ ស្រាប់តែភា្នក់ងារបុគ្គលិកនៅទីនោះ ធ្វើហីៗមិនខ្វល់ពីគាត់ឡើយ បែរជាទៅស្វាមគន៍អ្នកទិញផ្សេងទៅវិញ មើលទៅដោយសារតែគាត់តែងខ្លួនធម្មតាៗពេក។
ក្រោយពីដឹងរឿងនេះ នារីជាកូនស្រី ពិតខឹងនឹងភ្នាក់ងារបុគ្គលិកម្នាក់នោះជាខ្លាំង ហើយនាងក៏ប្រាប់ម្តាយថា នឹងនាំម្តាយទៅហាងនោះវិញ ជាមួយនឹងផែនការសងសឹកយកឈ្នះវិញបែបសប្បាយៗតែម្តង។
ស្អែកឡើង នាងក៏បាននាំម្តាយទៅហាងមួយនោះវិញពិតមែន ហើយក៏បានហៅភ្នាក់ងារលក់ម្នាក់ទៀត ឱ្យមកជួយនាំដើរមើល ហើយគេក៏បានស្វាមគន៍នាងបានល្អណាស់ ចុងក្រោយនាងក៏បានទិញកាបូប ឬក៏របស់ផ្សេងៗដែលគេណែនាំមកទាំងអស់ ដោយគិតតម្លៃត្រួសៗប្រមាណជាងរាប់ពាន់ដុល្លារឯណោះ។
អ្វីដែលហួសចិត្តនោះគឺ ខណៈពេលកំពុងគិតលុយ បុគ្គលិកដែលធ្លាប់មិនស្វាមគន៍ម្តាយនាង ក៏បានមកជិតបុគ្គលិកដែលលក់ឱ្យនាងលើកនេះ ហើយនិយាយអបអរគេ ដោយសម្តី និងទឹកមុខឌឺដងពោរពេញដោយភាពច្រណែនតែម្តង។
យ៉ាងណាមិញ ចុងក្រោយ កូនស្រីក៏បានឱ្យដឹងទៀតថា នាងព្រមធ្វើគ្រប់យ៉ាងដើម្បីក្តីសុខរបស់ម្តាយ ហើយនាងក៏ដឹងដែរថា បុគ្គលិកអ្នកលក់ទាំងអស់ គឺមិនដូចគ្នានោះទេ មានទាំងល្អ និងមិនល្អ តែនាងជ្រើសរើសទិញជាមួយអ្នកដែលពេញចិត្តលក់ឱ្យនាងតែប៉ុណ្ណោះ៕