ខណៈពិធីបូជាសព Tangmo ជិតចាប់ផ្តើម Anna ស្រាប់តែទម្លាយថារឿងមួយ
មកទល់ពេលនេះ ម៉ោងនេះ កាន់តែកៀកទៅហើយ សម្រាប់ការបូជាសពរបស់តារាស្រី Tangmo ខណៈម្តាយរបស់នាងក៏បានមកទទួលសពរួចជាស្រេចហើយដែរ ដោយបាននាំសពទៅព្រះវិហារសាសនាគ្រឹស្ដក្នុងខេត្ត Pathom Than ដើម្បីបូជានៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ នេះ។
បន្ទាប់ពីពិធីបូជារឹតកាន់តែកៀកចូលមកដល់ ចំណែកញាតិមិត្ត និង មហាជនដែលចង់ជូនដំណើរ Tangmo ជាលើកចុងក្រោយ ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ សម្រាប់ពេលវេលាជូនដំណើរជាលើកចុងក្រោយដល់នារីដ៏កម្សត់ម្នាក់នេះ។
ដោយឡែក អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គ្រាន់តែកៀកជិតដល់ពេលបូជាសពរបស់ Tangmo ភ្លាម ស្រាប់តែ Anna បានចេញមុខទម្លាយដោយមិនលាក់បាំងថា នាងមិនបានទៅចូលរួមជូនដំណើរមិត្តជាលើកចុងក្រោយនោះទេ ដោយសារតែសភាពផ្លូវចិត្តរបស់នាង នៅពុំទាន់អាចទទួលយកហេតុការណ៍ដែលកើតមាននៅឡើយ ព្រោះវាលឿនពេកសម្រាប់នាង ដែលត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ពីរនាក់ ទាំងឪពុកចិញ្ចឹម និង មិត្តសម្លាញ់ Tangmo ភ្លាមៗ ហេតុដូច្នេះ ពេលនេះនាងសុំមកលំហែខួរក្បាលមួយរយៈ នៅកន្លែងស្ងៀមស្ងាត់ដើម្បីធ្វើចិត្តផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីទម្លាយពីមូលហេតុហើយ Anna នាងក៏បានទម្លាយសម្តីចុងក្រោយថា នាងនឹងសង្ឃឹមថា មហាជននឹងយល់ចិត្តរបស់នាង ព្រោះនៅពេលនេះ នាងនៅតែបំពេញតួនាទីជាមិត្តល្អជានិច្ច តែសម្រាប់ពេលវេលាចុងក្រោយដែលនាងខកខានមិនបានជូនដំណើរមិត្តសម្លាញ់នេះ មានតែនាងម្នាក់ទេដែលយល់ ហើយនាងចង់ឱ្យគ្រប់គ្នាមកធ្វើជានាងមួយថ្ងៃ អ្នកទាំងអស់គ្នានឹងយល់ពីទំហំចិត្តនាងកាន់តែច្បាស់ថា ហេតុអ្វីបានជានាងធ្វើបែបនេះ៕