កែវ សុបញ្ញា បង្ហោះសួរយោបល់មហាជនបែបនេះ ក្រោយរកឃើញម៉ាស្ការ៉ាក្នុងឡានគូដណ្ដឹង
តារាចម្រៀងស្រីរូបស្រស់ កែវ សុបញ្ញា កំពុងធ្វើឱ្យបណ្ដាអ្នកគាំទ្រនាងផ្ទុះការភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីស្រីស្អាតរូបនេះ បានបង្ហោះរូបថតខ្មៅដៃគូសចិញ្ចើមមួយដើមនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន ដែលនាងបានរកឃើញនៅក្នុងឡានរបស់គូដណ្ដឹង។
តាមរយៈផុសនោះ កែវ សុបញ្ញា ក៏បានបញ្ជាក់ថា នាងបានសួរនាំគូដណ្ដឹងដែរ តែលោកបានឆ្លើយយ៉ាងផុយថាមិនដឹងជារបស់អ្នកណានោះទេ។ សុបញ្ញា រៀបរាប់ថា ៖ «បើអ្នកឃើញរបស់នេះនៅក្នុងឡានប្ដីរបស់អ្នក ហើយអ្នកសួរគេគ្រប់គ្នាដែលបានជិះក្នុងឡាននោះ គេថាមិនមែនរបស់គេទេ ហើយប្ដីអ្នកក៏បាននិយាយថា ក៏មិនដឹងរបស់អ្នកណាដែរ តើអ្នកមានអារម្មណ៍យ៉ាងម៉េច? បញ្ជាក់របស់នោះមិនមែនជារបស់ខ្ញុំទេ»។
ក្រោយ កែវ សុបញ្ញា បង្ហោះសារខាងលើមិនប៉ុន្មាននាទី គូដណ្ដឹងរូបសង្ហារបស់នាងក៏បានស៊ែរការផុសនោះ រួចដាក់ Caption យ៉ាងខ្លីក្នុងន័យអស់សំណើចផងថា ៖ «ចុមគិតថាប្ដីមានស្រីមែន»។ យ៉ាងណាគ្រាន់តែខ្មៅដៃគូសចិញ្ចើមមួយនោះ កែវ សុបញ្ញា មិនបានខឹងរករឿងឈ្លោះជាមួយគូដណ្ដឹងឡើយ គ្រាន់តែបញ្ចេញយោបល់ឌឺដងទៅគូស្នេហ៍វិញមួយឆ្ងាញ់ថា ៖ «ក្រែងលោរបស់ប្អូនស្រីធម៌ឯងចឹងណា ព្រោះមួយរយៈនេះឃើញប្អូនធម៌ឆាតមកច្រើន»៕