ទីបំផុត Gatick ចេញមុខបោះសម្តីផាំងៗដាក់ម្តាយ Tangmo ក្រោយផ្ទុះរឿងក្ដៅគគុកជាថ្មី
កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ Gatick អតីតអ្នកគ្រប់គ្រងតារាស្រី Tangmo បានលេចមុខជាថ្មីក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធី Hon Krasae បន្ទាប់ពីមានការផ្ទុះភ្ញាក់ផ្អើលគណនី Tangmo ចាប់ផ្តើមសកម្មឡើងវិញ។
មកក្នុងកិច្ចសម្ភាសន៍លើកនេះ Gatick គឺបានចេញមុខនិយាយច្បាស់ បញ្ជាក់ថានាងមិនមែនជាអ្នកប្រើប្រាស់គណនី Tangmo នោះឡើយ ដោយនាងមិនបានដឹងពីលេខសម្ងាត់គណនីរបស់ Tangmo នោះទេ។ ហើយនាងក៏ភ្ញាក់ផ្អើលខ្លាំង ដែលគណនីនោះបានបង្ហោះ និងចោទប្រកាន់មកលើរូបនាង នាងក៏ចង់ដឹងដូចគ្នាថាអ្នកណាជាអ្នកនៅពីក្រោយ។
បន្ថែមពីនេះ នាងក៏បានចេញមុខបកស្រាយឆ្លើយតបទៅកាន់ ម្តាយ Tangmo ដែលធ្លាប់ផ្តល់បទសម្ភាសន៍ ចោទប្រកាន់ថា នាងជាអ្នកប្រើគណនីបែបនេះថា៖ «ខ្ញុំក៏ចង់និយាយជាមួយគាត់ដូចគ្នា ខ្ញុំចង់ឱ្យគាត់ពិភាក្សាជាមួយមេធាវីឱ្យបានច្រើនៗ មុនពេលមកជួបអ្នកកាសែត ចង់ប្តឹងអ្នកម្តាយឬអត់ គឺខ្ញុំសុំទុកចោលមួយឡែកសិន តែខ្ញុំបារម្ភពីអ្នកម្តាយច្រើនជាង ខ្ញុំចង់ឱ្យអ្នកម្តាយមកយល់អារម្មណ៍ខ្ញុំ មុនពេលទៅស្តាប់អ្វីផ្សេង សុំមកនិយាយគ្នាសិន ព្រោះពួកយើងជាជនរងគ្រោះដូចគ្នា»។
«អ្នកម្តាយនិយាយអ្វី សុំឱ្យគិតឱ្យបានច្រើនៗ ប្រសិនបើអារម្មណ៍ម៉ែដិតដាមតែរឿងជំនឿ នោះវាគង់មិនល្អទេ ព្រោះពេលដែលអ្នកម៉ែនិយាយគ្នាជាមួយមេធាវីខ្ញុំ ដូចមិនមែនបែបនេះទេ ខ្ញុំក៏ខ្វល់ចិត្តដូចគ្នាថាអ្នកម្តាយទៅស្តាប់អ្វីមក តាមមិនទាន់ មិនដឹង មិនយល់អារម្មណ៍ពិតរបស់អ្នកម្តាយដូចគ្នា»៕
ប្រភព៖ Teenee