Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ស្រឡាំងកាំង! លើកទី ១ ដែលឃើញ ឈិន ម៉ានិច ច្រៀងបណ្ដើរ យំគគ្រូកបណ្ដើរ យ៉ាងរំជួលចិត្ត
តារា

ស្រឡាំងកាំង! លើកទី ១ ដែលឃើញ ឈិន ម៉ានិច ច្រៀងបណ្ដើរ យំគគ្រូកបណ្ដើរ យ៉ាងរំជួលចិត្ត

អត្ថបទដោយ​៖ Lyhorng ឧសភា ២៤, ២០២២

ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ តារាចម្រៀងស្រី ឈិន ម៉ានិច ហាក់ផ្ទុះការចាប់អារម្មណ៍ខ្លាំង និងមានការរំជួលចិត្តតាមគ្រប់គ្នា បន្ទាប់ពីបានឃើញវីដេអូរបស់ តារាចម្រៀងរូបនេះ បកស្រាយចម្រៀងទាំងអារម្មណ៍អួលអាក់ស្រក់ទឹកភ្នែកនៅក្នុងកម្មវិធីប្រគុំតន្រ្តីមួយ។

ក្នុងកម្មវិធីប្រគុំតន្ត្រីនេះដែរ កម្មវិធីបានតម្រូវឱ្យតារាកិត្តិយសលើកយកបទចម្រៀងរបស់ អ្នកនាង សុគន្ធ នីសា មកច្រៀង Cover ដែលតារាចម្រៀង ឈិន ម៉ានិច បានលើកយកបទចម្រៀង «ស្រលាញ់អូនម្តងទៀតបានទេ» មកបកស្រាយ ជាបទបែបមនោសញ្ចេតនាកម្សត់ចាក់ដោតខ្លាំង ដែលធ្វើឱ្យនាងច្រៀងបណ្ដើរអួលដើម-កស្រក់ទឹកភ្នែកបណ្ដើរហាក់បង្ហាញអារម្មណ៍ដែលបង្កប់ការឈឺចាប់ដូចទៅនឹងអត្ថន័យបទចម្រៀង។

ប៉ុន្តែយ៉ាងណាមិញ ឈិន ម៉ានិច ក៏បានប្រាប់ឱ្យដឹងថា ដោយសារតែបទចម្រៀងមួយនេះនាងស្រឡាញ់ខ្លាំងបានជាលើកយកមកបកស្រាយ ព្រមទាំងបានបញ្ចូលមនោសញ្ចេតនាខ្លាំងផងដែរ រហូតធ្វើឱ្យនាងស្រក់ទឹកភ្នែកមែនទែនបែបនេះ។

វីដេអូនៃការបកស្រាយចម្រៀងរបស់ តារាចម្រៀងស្រីរូបនេះដែរ កំពុងត្រូវបានមហាជនអ្នកគាំទ្រធ្វើការកាត់តចែករំលែកលើបណ្ដាញសង្គមដោយភ្ជាប់ជាមួយនឹងអារម្មណ៍រំជួលចិត្តតាមនាងគ្រប់គ្នា ព្រោះតែជាលើកដំបូងហើយដែលឃើញនាងច្រៀងទាំងទឹកភ្នែកបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់