(វីដេអូ) ផ្ទុះការសរសើរ! កូនប្រុសស្រី ២ នាក់របស់ ខាត់ ជេមស៍ ពូកែខាងសិល្បៈកាត់ដូចប៉ាៗ
បើនិយាយពីជីវិតគ្រួសាររបស់ តារាចម្រៀង ខាន់ ជេមស៍ ក្រោយពីបានសាងចំណងអាពាហ៍ពិពាហ៍រយៈពេលប្រមាណ ២០ ឆ្នាំ នឹងភរិយាហើយនោះ បច្ចុប្បន្នលោកមានកូនស្រី ២ នាក់ និង ប្រុស ២ នាក់។
កន្លងមកនេះ គេសង្កេតឃើញថា កូនៗទាំង ៤ នាក់របស់ លោក ខាន់ ជេមស៍ តែងទទួលបានការចាប់អារម្មណ៍ និង សរសើរជាមួយរូបរាងស្អាតៗគួរឱ្យស្រឡាញ់ ភាពវៃឆ្លាត និង សមត្ថភាពផ្សេងៗរបស់ពួកគេ ដែលឃើញថាសុទ្ធសឹងតែមានដុងសិល្បៈបេះដាក់មិនចាញ់ឪពុកនោះឡើយ។ ជាពិសេស កូនប្រុសទី ៣ របស់លោក ក៏ធ្លាប់បានចេញចម្រៀងរួមគ្នានឹងលោក ខាន់ ជេមស៍ ទៀតផង។
ដោយឡែក ថ្មីៗនេះ មហាជនអ្នកគាំទ្រតាមដានរបស់ តារាចម្រៀង លោក ខាត់ ជេមស៍ កាន់តែចាប់អារម្មណ៍ និង លាន់មាត់សរសើរគ្រប់គ្នាចំពោះកូនប្រុសស្រីរបស់លោក ២ នាក់ គឺកូនស្រីច្បង និង កូនប្រុសទី ៣ ដែលបានឃើញពួកគេធ្វើការបង្ហាញទេពកោសល្យច្រៀងរួមគ្នាបទភាសាអង់គ្លេស ដោយកូនស្រីច្បងចេះច្រៀងហើយថែមទាំងអាចលេងហ្គីតាបានយ៉ាងល្អឱ្យប្អូនប្រុសច្រៀងជាមួយគ្នាបានយ៉ាងពីរោះ។
វីដេអូនេះដែរ កំពុងត្រូវបានមហាជនអ្នកគាំទ្រជាច្រើនធ្វើការចែករំលែក ដោយភ្ជាប់ជាមួយនឹងពាក្យពេចន៍សរសើរខ្លាំងចំពោះទេពកោល្យកូនប្រុសស្រីទាំងពីរនាក់របស់ លោក ខាត់ ជេមស៍ គ្រប់គ្នាផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖